Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:5 - អាល់គីតាប

5 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច បាន​ប្រគល់​ស្តេច​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​ស៊ីរី។ កង‌ទ័ព​ស៊ីរី​វាយ​ឈ្នះ​ស្តេច​អហាស រួច​ចាប់​ប្រជា‌ជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ស្តេច​អហាស​ក៏​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​ស្រុក​ស៊ីរី គេ​ក៏​វាយ​ពួក​ទ្រង់ ហើយ​ចាប់​យក​ជា​ច្រើន នាំ​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​ដាម៉ាស ហើយ​ទ្រង់​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​អ៊ីស្រា‌អែល​ដែរ ដែល​ស្តេច​នោះ​ក៏​វាយ​ពួក​ទ្រង់ ប្រហារ​សម្លាប់​មនុស្ស​យ៉ាង​សន្ធឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច បាន​ប្រគល់​ស្ដេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី។ កង‌ទ័ព​ស៊ីរី​វាយ​ឈ្នះ​ព្រះ‌បាទ​អហាស រួច​ចាប់​ប្រជា‌ជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ព្រះ‌បាទ​អហាស​ក៏​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​ស៊ីរី គេ​ក៏​វាយ​ពួក​ទ្រង់ ហើយ​ចាប់​យក​ជា​ច្រើននាំ​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​ដាម៉ាស ហើយ​ទ្រង់​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អ៊ីស្រាអែល​ដែរ ដែល​ស្តេច​នោះ​ក៏​វាយ​ពួក​ទ្រង់ ប្រហារ​សំឡាប់​មនុស្ស​យ៉ាង​សន្ធឹក

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កង‌ទ័ព​ស៊ីរី​មាន​ចំនួន​តែ​បន្តិច​ប៉ុណ្ណោះ តែអុលឡោះ‌តាអាឡា​បាន​ប្រគល់​កង‌ទ័ព​យូដា​ដែល​មាន​គ្នា​ច្រើន ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​គេ ព្រោះ​ជន‌ជាតិ​យូដា​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ខ្លួន។ ដូច្នេះ​អុលឡោះ​បាន​ប្រើ​ជន‌ជាតិ​ស៊ីរី សម្រាប់​ដាក់​ទោស​ស្តេច​យ៉ូអាស។


ព្រោះ​តែ​កំហុស​នោះ ដូន‌តា​របស់​ពួក​យើង​បាន​ដួល​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស កូន​ស្រី និង​ភរិយា​របស់​ពួក​យើង ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ។


ពេល​នោះអុលឡោះ‌តាអាឡា​នាំ​កង‌ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី ឲ្យ​មក​វាយ​ប្រហារ​ជន‌ជាតិ​យូដា ហើយ​ចាប់​បាន​ស្តេច​ម៉ាណា‌សេ​ដាក់​កន្លុះ និង​ដាក់​ខ្នោះ​លង្ហិន​យ៉ាង​ជាប់​នាំ​ទៅ​ក្រុង​បាប៊ី‌ឡូន។


ពេល​នោះអុលឡោះ‌តាអាឡា​ក៏​បាន​ចាត់​ស្តេច​នៃ​ជន‌ជាតិ​ខាល់‌ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្តេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស​ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ទ្រង់​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​នោះ។


កាល​ស្តេច​យេហូ‌យ៉ាគីម​ឡើង​សោយ​រាជ្យ ស្តេច​មាន​អាយុ​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​ស្តេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទេ។


នៅ​គ្រា​ដែល​ស្តេច​អេហាស ជា​បុត្រ​របស់​ស្តេច​យ៉ូថាម ដែល​ត្រូវ​ជា​បុត្រ​របស់​ស្តេច​អ៊ូសៀស គ្រង​រាជ្យ​នៅ​ស្រុក​យូដា មាន​សង្គ្រាម​មួយ​ផ្ទុះ​ឡើង គឺ​ស្តេច​រេស៊ីន ជា​ស្ដេច​ស្រុក​ស៊ីរី បាន​ពួត‌ដៃ​ជា​មួយ​ស្តេច​ពេកា ជា​បុត្រ​របស់​ស្តេច​រេម៉ា‌លា និង​ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល លើក​ទ័ព​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម ប៉ុន្តែ មិន​អាច​វាយ​សំរុក​ចូល​បាន​ឡើយ។


“យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​បំភ័យ​គេ​ឲ្យ​តក់‌ស្លុត ហើយ​វាយ​លុក​ស្រុក​គេ រហូត​ដល់​គេ​ចុះ​ញ៉ម​នឹង​យើង បន្ទាប់​មក យើង​នឹង​លើក​កូន​របស់​តាប‌បៀល ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​នោះ”។


គ្រា​នោះ អំពើ​អាក្រក់​របស់​នាង​មិន​ទាន់​បើក​មុខ​នៅ​ឡើយ​ទេ។ ឥឡូវ​នេះ ដល់​វេន​ដែល​ក្រុង​នានា​នៃ​ស្រុក​អារ៉ាម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ប្រមាថ​មើល‌ងាយ​នាង​ហើយ។ ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​ភីលី‌ស្ទីន ដែល​នៅ​ជិត​ខាង​នាង ក៏​នាំ​គ្នា​មើល‌ងាយ​នាង​ដែរ។


អុលឡោះ‌តាអាឡា​ខឹង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង ទ្រង់​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ចោរ​ព្រៃ​ដែល​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ពួក​គេ ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ​យក​ទៅ​ធ្វើ​ជា​ទាសករ។ ពួក​គេ​ពុំ​អាច​ទប់​ទល់​នឹង​ខ្មាំង​សត្រូវ​បាន​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម