ទំនុកតម្កើង 50:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 «អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ! អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។ យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 “ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់ យើងនឹងនិយាយ! អ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក! យើងជាព្រះ គឺជាព្រះរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ៙ «ម្នាលប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ យើងនឹងពោល ឱអ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក យើងជាព្រះ គឺជាព្រះរបស់អ្នក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោល ឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯង អញជាព្រះ គឺជាព្រះនៃឯងហើយ សូមមើលជំពូកអាល់គីតាប7 «អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ! អ៊ីស្រអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។ យើងជាអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា។ សូមមើលជំពូក |
ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវក្រឹត្យវិន័យ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់យើង»។