ការលើកតម្កើងបែបនេះ គាប់បំណងអុលឡោះតាអាឡា ជាងការជូនគោឈ្មោល ឬជូនគោឡើងកទៅទៀត។
ទំនុកតម្កើង 50:13 - អាល់គីតាប តើយើងដែលបរិភោគសាច់គោបាឬ? តើយើងដែលផឹកឈាមពពែឈ្មោលឬ? ព្រះគម្ពីរខ្មែរសាកល តើយើងហូបសាច់គោបា ឬផឹកឈាមពពែឈ្មោលឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងបរិភោគសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើយើងដែលបរិភោគសាច់គោបាឬ? តើយើងដែលផឹកឈាមពពែឈ្មោលឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអញនឹងស៊ីសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬអី |
ការលើកតម្កើងបែបនេះ គាប់បំណងអុលឡោះតាអាឡា ជាងការជូនគោឈ្មោល ឬជូនគោឡើងកទៅទៀត។
ពេលមនុស្សទុគ៌តឃើញទ្រង់រំដោះខ្ញុំដូច្នេះ គេនឹងមានអំណរសប្បាយ។ អស់អ្នកដែលស្វែងរកអុលឡោះអើយ សូមឲ្យអ្នករាល់គ្នាមានអាយុវែង!
ប្រសិនបើនរណាម្នាក់ជូនជំនូនសម្រាប់សំដែងការអរគុណត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេងនំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង មកជូនជាមួយគូរបានសម្រាប់អរគុណ។
អុលឡោះមានភាពជាវិញ្ញាណ ហេតុនេះអស់អ្នកដែលថ្វាយបង្គំទ្រង់ ត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និងតាមសេចក្ដីពិត»។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
អ្នករាល់គ្នាធ្វើយញ្ញបូជា និងពិធីច្រូចស្រា សែនព្រះទាំងនោះ បើព្រះទាំងនោះចេះស៊ីផឹកមែន ឲ្យពួកគេក្រោកឡើង ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!
ពួកគេប្រមូលជាតិសាសន៍នានានៅលើភ្នំ នៅទីនោះពួកគេនឹងធ្វើគូរបានដ៏សុចរិត ដ្បិតពួកគេទទួលភោគផលដ៏បរិបូណ៌ពីសមុទ្រ ព្រមទាំងកំណប់ដែលស្ថិតនៅក្នុងខ្សាច់។