Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:32 - អាល់គីតាប

32 ពេល​មនុស្ស​ទុគ៌ត​ឃើញ​ទ្រង់​រំដោះ​ខ្ញុំ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ។ អស់​អ្នក​ដែល​ស្វែង​រក​អុលឡោះ​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 មនុស្ស​តូចទាប​នឹង​ឃើញ ក៏​អរសប្បាយ អ្នកដែល​ស្វែងរក​ព្រះ​អើយ សូមឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​មានជីវិតឡើងវិញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 កាល​មនុស្ស​ទន់​ទាប​ឃើញ គេ​នឹង​សប្បាយ​រីក​រាយ។ អ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ស្រស់​បស់​ឡើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះអង្គ​រំដោះ​ខ្ញុំ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ។ អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌ជាម្ចាស់​អើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ពួក​មនុស្ស​មាន​ចិត្ត​រាប​ទាប​បាន​ឃើញ ហើយ​ក៏​មាន​សេចក្ដី​អំណរ អ្នក​រាល់​គ្នា​ដែល​ស្វែង​រក​ព្រះ​អើយ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​ភ្ងារ​ឡើង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:32
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទន់‌ទាប​នឹង​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ អស់​អ្នក​ដែល​ស្វែង​រក​អុលឡោះ‌តាអាឡា នឹង​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់។ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ!


ពួក​អ្នក​ធំ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នាំ​គ្នា​បរិភោគ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ អស់​អ្នក​ដែល​កើត​ពី​ធូលី​ដី គឺ​មនុស្ស​លោក​ដែល​តែងតែ​ស្លាប់ ក៏​នឹង​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់​ដែរ។


ទ្រង់​នាំ​មនុស្ស​មាន​ចិត្ត​សុភាព ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត ទ្រង់​បង្រៀន​គេ​ឲ្យ​ស្គាល់ ចិត្ត​របស់​ទ្រង់។


ខ្ញុំ​នឹង​បាន​ខ្ពស់​មុខ​ដោយ‌សារ​ទ្រង់! ចូរ​ឲ្យ​មនុស្ស​ទន់‌ទាប​ត្រង‌ត្រាប់​ស្ដាប់ ហើយ​មាន​អំណរ​សប្បាយ​ឡើង!។


តើ​យើង​ដែល​បរិភោគ​សាច់​គោ​បា​ឬ? តើ​យើង​ដែល​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ?


ជំនូន​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូន​អុលឡោះ គឺ​ពាក្យ​អរ​គុណ ហើយ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា ចំពោះ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ដ ប៉ុន្ដែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ដ ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ដ​អ្នក​រាល់​គ្នា​បាន​ឡើយ។


អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ដៃ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ​ផង។ ពួក​សិស្ស​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ដោយ​បាន​ឃើញ​អ៊ីសា‌ជាអម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម