លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់គាត់ ព្រមទាំងចំនួនកូនប្រុសដែលគាត់មាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យគាត់ធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខ និងមន្ត្រីរបស់ស្ដេច។
ទំនុកតម្កើង 49:6 - អាល់គីតាប មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។ ព្រះគម្ពីរខ្មែរសាកល ពួកគេទុកចិត្តលើភាពស្ដុកស្ដម្ភរបស់ខ្លួន ហើយអួតអំពីភាពបរិបូរនៃទ្រព្យសម្បត្តិរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពេលឃើញអស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងអំពីទ្រព្យសម្បត្តិ ដ៏បរិបូររបស់ខ្លួន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួន ហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ |
លោកហាម៉ានអួតប្រាប់ពួកគេអំពីទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភរបស់គាត់ ព្រមទាំងចំនួនកូនប្រុសដែលគាត់មាន និងកិត្តិយសទាំងប៉ុន្មាន ដែលស្ដេចប្រទានឲ្យគាត់ធ្វើជាប្រមុខលើមេដឹកនាំ និងនាម៉ឺនសព្វមុខ និងមន្ត្រីរបស់ស្ដេច។
គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់ ពីគាត់សោះឡើយ គាត់មានចិត្តរឹងប៉ឹង ហើយផ្ញើជីវិតលើអុលឡោះតាអាឡាទាំងស្រុង។
គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់ រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។
«មើលអ្នកនុ៎ះ! គាត់ពុំបានយកអុលឡោះជាទីពឹងទេ គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
ជារៀងរាល់ថ្ងៃ ពួកគេជេរប្រមាថ ធ្វើឲ្យខ្ញុំឈឺចុកចាប់ គេតែងប៉ុនប៉ងធ្វើបាបខ្ញុំជានិច្ច។
ឱអុលឡោះអើយ! សូមដាក់ទោសពួកគេ តាមអំពើអាក្រក់ ដែលពួកគេប្រព្រឹត្ត សូមទ្រង់សំដែងកំហឹង បង្ក្រាបប្រជាជនទាំងនោះ។
មិនត្រូវទុកចិត្តលើអំពើហិង្សាឡើយ ហើយកុំសង្ឃឹមលើការលួចប្លន់ដែរ។ ប្រសិនបើទ្រព្យសម្បត្តិអ្នករាល់គ្នាកើនចំនួន ច្រើនឡើង មិនត្រូវជំពាក់ចិត្តឡើយ។
ទ្រព្យសម្បត្តិរបស់អ្នកមានប្រៀបបាននឹងក្រុងមួយដែលមានកំពែងរឹងមាំ រីឯភាពទុគ៌តរបស់អ្នកក្រក្សត់ រមែងនាំឲ្យគេវិនាស។
មនុស្សដែលពឹងផ្អែកលើទ្រព្យសម្បត្តិ មុខជាត្រូវអន្តរាយ រីឯមនុស្សសុចរិតប្រៀបបាននឹងស្លឹកឈើលាស់ខៀវខ្ចី។
អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង ហើយអ្នកមានក៏មិនត្រូវអួត ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ ដូចអ្នកជំនួញដែរ គេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
ពួកសិស្សងឿងឆ្ងល់នឹងពាក្យរបស់អ៊ីសាជាខ្លាំង។ អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កូនចៅអើយ នគរអុលឡោះពិបាកចូលណាស់!
បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។
ចូរដាស់តឿនពួកអ្នកមាន នៅលោកីយ៍នេះ កុំឲ្យអួតខ្លួន និងយកទ្រព្យសម្បត្តិដែលមិនទៀងធ្វើជាទីសង្ឃឹមឡើយ គឺត្រូវសង្ឃឹមលើអុលឡោះដែលប្រទានឲ្យយើងមានអ្វីៗទាំងអស់យ៉ាងបរិបូណ៌ សម្រាប់ឲ្យយើងប្រើប្រាស់នោះវិញ។