Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 56:5 - អាល់គីតាប

5 ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 វាល់ព្រឹកវាល់ល្ងាច ពួកគេ​បំប្លែង​ពាក្យសម្ដី​របស់ខ្ញុំ​; អស់ទាំង​ផែនការ​របស់ពួកគេ​ទាស់នឹង​ខ្ញុំ គឺ​សម្រាប់​ជា​ការ​អាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​មួល​បង្កាច់​ពាក្យ​ខ្ញុំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ សុទ្ធ​តែ​ប៉ង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​មួល‌បង្កាច់​ពាក្យ​ទូលបង្គំ​វាល់​ព្រឹក​វាល់​ល្ងាច អស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូលបង្គំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 56:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស​ក៏​ចូល​ទៅ​ជួប​ស្តេច​អហាប់។ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្រុង​សា‌ម៉ារី។


អុលឡោះ‌តាអាឡា​កាន់​ខាង​ខ្ញុំ ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ តើ​មនុស្ស​លោក​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?


អស់​អ្នក​ដែល​ស្អប់​ខ្ញុំ និយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ប្រឆាំង​នឹង​ខ្ញុំ ថា​ខ្ញុំ​គេច​មិន​ផុត​ពី​ស្លាប់។


មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួន គេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​អ៊ីមុាំ​សម្រាប់​បង្រៀន​ហ៊ូកុំ យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្តល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ណាពី​សម្រាប់​ថ្លែង​បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


ពួក​ខាង​គណៈ​ផារីស៊ី ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោ‌បាយ​ចាប់​កំហុស​អ៊ីសា នៅ​ពេល​គាត់​មាន​ប្រសាសន៍។


ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ម៉ាស្ជិទ​របស់​អុលឡោះ​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។


ដែល​សុទ្ធ​សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​អ៊ីសា។


អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ម៉ាស្ជិទ​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។


ក្នុង​គ្រប់​សំបុត្រ​ដែល​គាត់​បរិយាយ​អំពី​រឿង​ទាំង​នេះ គាត់​តែងតែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​ឲ្យ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹង‌ប៉ឹង បក​ស្រាយ​ខុស​អត្ថន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថ‌បទ​គីតាប​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស​អន្ដរាយ។


ស្តេច​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ទត​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលី‌ស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាប ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​សម្រាប់អុលឡោះ‌តាអាឡា»។


ស្តេច​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ទត​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ទត​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ស្តេច​សូល​ស្នើ​ជា​លើក​ទី​ពីរ ឲ្យ​ទត​ធ្វើ​ជា​កូន​ប្រសា។


ដូច្នេះ ស្តេច​ខ្លាច​ទត​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​គាត់​ជា​គូ​សត្រូវ​ចាប់​ពី​ពេល​នោះ​ត​ទៅ។


ស្តេច​សូល​ក៏​គប់​លំពែង​តម្រង់​ទៅ​សម្តេច​យ៉ូណា‌ថាន ដើម្បី​ប្រហារ​ជីវិត។ ពេល​នោះ សម្តេច​យ៉ូណា‌ថាន​ជ្រាប​ថា ឪពុក​ពិត​ជា​បាន​សម្រេច​ចិត្ត​សម្លាប់​ទត។


ប្រសិន​បើ​ស្តេច​មាន​ប្រសាសន៍​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខ‌សាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្តេច​ខឹង នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្តេច​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម