ហេណុកដើរតាមមាគ៌ារបស់អុលឡោះ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះអុលឡោះបានលើកគាត់ឡើងទៅ។
ទំនុកតម្កើង 49:15 - អាល់គីតាប ក៏ប៉ុន្តែ អុលឡោះនឹងរំដោះជីវិតខ្ញុំ ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ទ្រង់នឹងយកខ្ញុំទៅ។ - សម្រាក ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះនឹងប្រោសលោះព្រលឹងរបស់ខ្ញុំពីកណ្ដាប់ដៃរបស់ស្ថានមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលយកខ្ញុំ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះនឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលខ្ញុំ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ព្រះអង្គនឹងយកខ្ញុំទៅ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់ |
ហេណុកដើរតាមមាគ៌ារបស់អុលឡោះ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះអុលឡោះបានលើកគាត់ឡើងទៅ។
ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំ ទៅក្នុងដៃទ្រង់ ។ ឱអុលឡោះតាអាឡាជាម្ចាស់ដ៏ស្មោះត្រង់អើយ! ទ្រង់បានជួយដោះលែងខ្ញុំ។
ដ្បិតទ្រង់បានរំដោះ ខ្ញុំឲ្យរួចពីស្លាប់ ជើងខ្ញុំនឹងមិនត្រូវជំពប់ដួលឡើយ ហើយខ្ញុំនឹងដើរនៅចំពោះអុលឡោះ ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។
ទ្រង់ដឹកនាំខ្ញុំឲ្យដើរ តាមបំណងរបស់ទ្រង់ ហើយនៅទីបញ្ចប់ ទ្រង់នឹងទទួលខ្ញុំ នៅក្នុងសិរីរុងរឿងរបស់ទ្រង់។
ដ្បិតទ្រង់មានចិត្តមេត្តាករុណា ចំពោះខ្ញុំខ្លាំងណាស់ ទ្រង់បានរំដោះជីវិតខ្ញុំ ឲ្យរួចផុតពីមច្ចុរាជ។
ពុំដែលមាននរណាអាចរស់រហូត ឥតស្គាល់សេចក្ដីស្លាប់នោះឡើយ ហើយក៏ពុំដែលមាននរណា អាចធ្វើឲ្យជីវិតរបស់ខ្លួន គេចផុតពីមច្ចុរាជបានដែរ! - សម្រាក
តើយើងគួររំដោះពួកគេពីផ្នូរឬ? តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ? មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា? សេចក្តីស្លាប់អើយ អំណាចប្រហារជីវិតរបស់ឯងនៅឯណា? យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អុលឡោះជាបិតា! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំ ទៅក្នុងដៃទ្រង់វិញ»។ អ៊ីសាមានប្រសាសន៍ដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូរអាថា៖ «អ៊ីសាជាអម្ចាស់អើយសូមទទួលវិញ្ញាណរបស់ខ្ញុំផង!»។
ខ្ញុំឮសំឡេងមួយ បន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅៈ អស់អ្នកដែលស្លាប់រួមជាមួយអ៊ីសាជាអម្ចាស់ ពិតជាមានសុភមង្គលចាប់តាំងពីពេលនេះទៅហើយ! រសអុលឡោះមានបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្ដទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។