ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ គាត់ជម្រាបថា៖ «ខ្ញុំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមស្តេចមេត្តាអនុញ្ញាត ឲ្យខ្ញុំចាកចេញទៅផង!»។
ទំនុកតម្កើង 37:8 - អាល់គីតាប ចូររំងាប់កំហឹង និងលះបង់ចិត្ត ក្ដៅក្រហាយនោះចោលទៅ កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ បង្កឲ្យមានការអាក្រក់។ ព្រះគម្ពីរខ្មែរសាកល ចូររម្ងាប់កំហឹង ហើយបោះបង់ចោលសេចក្ដីក្ដៅក្រហាយទៅ; កុំរសាប់រសល់ឡើយ ដ្បិតវាគ្រាន់តែនាំឲ្យធ្វើអាក្រក់ប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររំងាប់កំហឹង និងលះបង់ចិត្ត ក្ដៅក្រហាយនោះចោលទៅ កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ បង្កឲ្យមានការអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ |
ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ គាត់ជម្រាបថា៖ «ខ្ញុំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមស្តេចមេត្តាអនុញ្ញាត ឲ្យខ្ញុំចាកចេញទៅផង!»។
ឱអ្នកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែអ្នកឬ?
ការមួម៉ៅរមែងសម្លាប់មនុស្សល្ងីល្ងើ ការក្ដៅក្រហាយក៏រមែងធ្វើឲ្យ មនុស្សចោលម្សៀតបាត់បង់ជីវិតដែរ។
ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្ស ណាម្នាក់បានឡើយ ។
ពេលខ្ញុំខ្វល់ខ្វាយ ខ្ញុំស្មានថា ទ្រង់បានបណ្តេញខ្ញុំ ចេញឆ្ងាយពីទ្រង់ហើយ ប៉ុន្តែ ពេលខ្ញុំស្រែករកទ្រង់ ទ្រង់ស្តាប់ពាក្យអង្វររបស់ខ្ញុំ។
ប្រសិនបើខ្ញុំសម្រេចចិត្តធ្វើដូចពួកគេដែរនោះ ខ្ញុំមុខជាក្បត់បងប្អូនរបស់ខ្ញុំ ដែលជាកូនរបស់ទ្រង់មិនខាន។
អ្នកណាចេះអត់ធ្មត់ អ្នកនោះមានប្រាជ្ញាវាងវៃ រីឯអ្នកដែលរហ័សខឹង រមែងបង្ហាញនូវភាពលេលារបស់ខ្លួន។
មនុស្សមិនចេះខឹងប្រសើរជាងវីរបុរស រីឯមនុស្សចេះទប់ចិត្ត ប្រសើរជាងអ្នកវាយយកបានទីក្រុងមួយ។
ពេលនោះ អុលឡោះមានបន្ទូលមកគាត់ថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ គាត់ឆ្លើយទ្រង់វិញថា៖ «អុលឡោះ ខ្ញុំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។
ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្ដអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។
សូមបងប្អូនកំចាត់ចិត្ដជូរចត់ ចិត្ដក្ដៅក្រហាយ កំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។
តែឥឡូវនេះ សូមបងប្អូនបោះបង់កំហឹង ចិត្ដក្ដៅក្រហាយ ចិត្ដអាក្រក់ ពាក្យជេរប្រមាថ ពាក្យទ្រគោះបោះបោកដែលចេញពីមាត់របស់បងប្អូនចោលទៅ។