Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:22 - អាល់គីតាប

22 ស្តេច​ហ្វៀរ៉‌អ៊ូន​មាន​ប្រសាសន៍​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត​បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ គាត់​ជម្រាប​ថា៖ «ខ្ញុំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ស្តេច​មេត្តា​អនុ‌ញ្ញាត ឲ្យ​ខ្ញុំ​ចាក​ចេញ​ទៅ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នៅ​ជា‌មួយ​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ?» លោក​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 តែ​ផារ៉ោន​មាន​បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែសូម​ឲ្យ​តែ​ទូលបង្គំ​បាន​ទៅ​ចុះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​អេស៊ីប​លោក​ហាដាឌ​ទទួល​ដំណឹង​ថា ស្តេច​ទត​ស្លាប់ ហើយ​លោក​មេ‌ទ័ព​យ៉ូអាប់​ក៏​ស្លាប់​ដែរ។ លោក​ហាដាឌ​ជម្រាប​ស្តេច​ហ្វៀរ៉‌អ៊ូន​ថា៖ «សូម​ស្តេច​អនុ‌ញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​របស់​ខ្ញុំ​វិញ​ផង»។


អុលឡោះ​បាន​បណ្តាល​ឲ្យ​លោក​រេសោន​ជា​កូន​របស់​លោក​អេលី‌យ៉េសដា ក្លាយ​ទៅ​ជា​គូ‌វិវាទ​ម្នាក់​ទៀត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។ គាត់​រត់​គេច​ពី​ម្ចាស់​របស់​ខ្លួន គឺ​ស្តេច​ហាដា-រេស៊ើរ ជា​ស្តេច​ស្រុក​សូបា។


ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​ឲ្យ​មាន​ការ​អាក្រក់។


មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។


(សូម​ឲ្យ​អ្នក​នៅ​ជំនាន់​នេះ​យក បន្ទូល​របស់អុលឡោះ‌តាអាឡា​ទៅ​ពិចារណា​ចុះ!) អ៊ីស្រ‌អែល​អើយ តើ​យើង​ប្រៀប​បាន​នឹង វាល​រហោ‌ស្ថាន ឬ​ស្រុក​ដ៏​ងងឹត សម្រាប់​អ្នក​រាល់​គ្នា​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​របស់​យើង​ពោល​ថា “យើង​ជា​មនុស្ស​មាន​សេរី‌ភាព យើង​មិន​ចង់​វិល​ទៅ​រក​ទ្រង់​វិញ​ទេ!”។


ប៉ុន្ដែ​ពេត្រុស​ប្រកែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ទោះ​បី​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​តួន​ក៏​ដោយ ក៏​ខ្ញុំ​មិន​បដិ‌សេធ​ថា មិន​ស្គាល់​តួន​ជា​ដាច់​ខាត»។ សិស្ស​ឯ​ទៀតៗ​ក៏​ជម្រាប​អ៊ីសា​ដូច​ពេត្រុស​ដែរ។


បន្ទាប់​មក អ៊ីសា​សួរ​សិស្ស​ថា៖ «កាល​ដែល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដោយ​គ្មាន​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង តើ​អ្នក​រាល់​គ្នា​មាន​ខ្វះ​ខាត​អ្វី​ទេ?»។ គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​គ្មាន​ខ្វះ​ខាត​អ្វី​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម