អុលឡោះដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យអ្នកមានអំណរសប្បាយ ហើយអ្នកងើបមុខសម្លឹងទៅរកទ្រង់។
ទំនុកតម្កើង 37:4 - អាល់គីតាប ចូរស្វែងរកសុភមង្គលពីអុលឡោះតាអាឡា នោះទ្រង់នឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។ ព្រះគម្ពីរខ្មែរសាកល ចូររីករាយក្នុងព្រះយេហូវ៉ាចុះ នោះព្រះអង្គនឹងប្រទានឲ្យអ្នកតាមសំណូមនៃចិត្តអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយកព្រះយេហូវ៉ាជាសេចក្ដីអំណររបស់អ្នក នោះទ្រង់នឹងប្រទានឲ្យអ្នកបានដូចបំណងចិត្ត |
អុលឡោះដ៏មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត នឹងប្រទានឲ្យអ្នកមានអំណរសប្បាយ ហើយអ្នកងើបមុខសម្លឹងទៅរកទ្រង់។
តើគេយកអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកអុលឡោះ គ្រប់ពេលវេលាឬទេ?
សូមឲ្យទំនុករបស់ខ្ញុំ បានគាប់បំណងទ្រង់ សូមឲ្យខ្ញុំបានសប្បាយដោយសារអុលឡោះតាអាឡា។
ទ្រង់សម្រេចតាមចិត្តប៉ងប្រាថ្នា របស់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ ទ្រង់ស្តាប់ឮសំរែក សូមអង្វររបស់គេ ហើយសង្គ្រោះគេ។
ពេលនោះ ឱអុលឡោះអើយ ខ្ញុំនឹងទៅជិតអាសនៈរបស់ទ្រង់ ខ្ញុំនឹងទៅជិតទ្រង់ដែលជាប្រភព នៃអំណរដ៏លើសលប់របស់ខ្ញុំ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំនឹងលើកតម្កើងទ្រង់ ដោយសំឡេងពិណ!
មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី អុលឡោះរមែងប្រទានឲ្យ។
ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកសប្បាយរីករាយ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី យើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយ ក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកកូប ជាបុព្វបុរសរបស់អ្នក»។ នេះជាបន្ទូលដែលចេញមកពី អុលឡោះតាអាឡា។
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាសូមពីអុលឡោះជាបិតាក្នុងនាមខ្ញុំ ទ្រង់នឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។
បងប្អូនមិនដែលបានឃើញអ៊ីសាទេ តែបងប្អូនស្រឡាញ់គាត់ ទោះបីបងប្អូននៅតែពុំទាន់ឃើញគាត់ក្ដី ក៏បងប្អូនជឿលើគាត់ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន