ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡាប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាមអុលឡោះតាអាឡា»។
ទំនុកតម្កើង 34:2 - អាល់គីតាប ខ្ញុំនឹងបានខ្ពស់មុខដោយសារទ្រង់! ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។ ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ខ្ញុំនឹងអួតអំពីព្រះយេហូវ៉ា; សូមឲ្យមនុស្សតូចទាបបានឮ ហើយអរសប្បាយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រលឹងរបស់ខ្ញុំនឹងអួតពីព្រះយេហូវ៉ា ចូរឲ្យមនុស្សរាបសារស្ដាប់ ហើយមានចិត្តត្រេកអរឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ! ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា មនុស្សរាបទាបនឹងឮ ហើយនឹងមានសេចក្ដីអំណរដែរ |
ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡាប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាមអុលឡោះតាអាឡា»។
ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នាជាប្រជាជនរបស់ម្ចាស់ដ៏វិសុទ្ធ! អស់អ្នកស្វែងរកអុលឡោះតាអាឡាអើយ ចូរសប្បាយចិត្តចុះ!
ពេលអស់អ្នកគោរពកោតខ្លាចទ្រង់ ឃើញខ្ញុំ គេនឹងមានអំណរ ដ្បិតខ្ញុំផ្ញើជីវិតលើបន្ទូលរបស់ទ្រង់។
សូមដោះលែងខ្ញុំឲ្យមានសេរីភាព ដើម្បីឲ្យខ្ញុំលើកតម្កើង នាមទ្រង់ ក្នុងអង្គប្រជុំនៃប្រជារាស្ដ្ររបស់ទ្រង់ ព្រោះទ្រង់ប្រណីសន្ដោសដល់ខ្ញុំ។
ឱអុលឡោះអើយ យើងខ្ញុំលើកតម្កើង សិរីរុងរឿងរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយយើងខ្ញុំនឹងសរសើរតម្កើង នាមរបស់ទ្រង់អស់កល្បជានិច្ច។ - សម្រាក
បើអ្នកណាចង់អួតខ្លួន ត្រូវអួត ព្រោះតែគេស្គាល់យើង និងយល់ចិតយើង។ យើងជាអុលឡោះតាអាឡា ដែលសំដែងសេចក្ដីសប្បុរស សេចក្ដីសុចរិត និងយុត្តិធម៌នៅលើផែនដី។ មនុស្សប្រភេទនេះហើយដែលយើងពេញចិត្ត» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលអុលឡោះជាអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។