សូមនឹកដល់បន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំ ដ្បិតទ្រង់បានធ្វើឲ្យខ្ញុំមានសង្ឃឹម!
ទំនុកតម្កើង 33:22 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ! សូមសំដែងចិត្តមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ដូចដែលយើងខ្ញុំបានរំពឹងលើព្រះអង្គ សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គស្ថិតលើយើងខ្ញុំផង!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមឲ្យព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ សណ្ឋិតលើយើងខ្ញុំ ព្រោះយើងខ្ញុំបានសង្ឃឹមដល់ព្រះអង្គហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណា មកលើយើងខ្ញុំផង ព្រោះយើងខ្ញុំផ្ញើជីវិតលើព្រះអង្គហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីសប្បុរសរបស់ទ្រង់ សណ្ឋិតនៅលើយើងខ្ញុំ តាមដែលយើងខ្ញុំបានសង្ឃឹមដល់ទ្រង់។ |
សូមនឹកដល់បន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំ ដ្បិតទ្រង់បានធ្វើឲ្យខ្ញុំមានសង្ឃឹម!
សូមសំរាលទុក្ខខ្ញុំ ដោយសារចិត្តស្មោះស្ម័គ្ររបស់ទ្រង់ តាមបន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។
ចំពោះខ្ញុំវិញ ខ្ញុំទុកចិត្ត លើចិត្តស្មោះត្រង់របស់ទ្រង់ ចិត្តខ្ញុំត្រេកអរសប្បាយ ព្រោះទ្រង់សង្គ្រោះខ្ញុំ។
មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង ប៉ុន្តែ អុលឡោះតាអាឡាតែងសំដែងចិត្ត មេត្តាករុណា ចំពោះអស់អ្នកដែលផ្ញើជីវិតលើទ្រង់។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើទ្រង់ហើយ រៀងរាល់ព្រឹក សូមទ្រង់ធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង!
អ៊ីសាក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានប្រសាសន៍ថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។