ទ្រង់ប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ទ្រង់ ពេលទ្រង់ចូលមកជិត នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។
ទំនុកតម្កើង 29:3 - អាល់គីតាប សំឡេងរបស់អុលឡោះតាអាឡា លាន់ឮឡើងនៅពីលើផ្ទៃទឹក អុលឡោះប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង អុលឡោះតាអាឡានៅពីលើមហាសាគរ។ ព្រះគម្ពីរខ្មែរសាកល ព្រះសូរសៀងរបស់ព្រះយេហូវ៉ានៅលើទឹក ព្រះនៃសិរីរុងរឿងបញ្ចេញផ្គរលាន់ ព្រះយេហូវ៉ាគង់នៅលើទឹកដ៏ច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះសូរសៀងរបស់ព្រះយេហូវ៉ា លាន់ឮលើផ្ទៃទឹក ព្រះដ៏មានសិរីល្អព្រះអង្គបញ្ចេញផ្គរលាន់ គឺព្រះយេហូវ៉ាគង់លើមហាសាគរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮឡើងនៅពីលើផ្ទៃទឹក ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង ធ្វើឲ្យផ្គរលាន់ឮឡើង ព្រះអម្ចាស់គង់នៅពីលើមហាសាគរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ព្រះសូរសៀងនៃព្រះយេហូវ៉ាខ្ទរតាមទឹក ព្រះដ៏មានសិរីល្អទ្រង់បញ្ចេញផ្គរលាន់ គឺព្រះយេហូវ៉ាទ្រង់គង់លើទឹកធំ |
ទ្រង់ប្រើផ្គរលាន់ ដើម្បីប្រកាសអំពីវត្តមានរបស់ទ្រង់ ពេលទ្រង់ចូលមកជិត នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។
ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
ចូរអង្វរអុលឡោះតាអាឡាសូមកុំឲ្យមានផ្គរ និងព្រឹលតទៅទៀត។ យើងអនុញ្ញាតឲ្យអ្នករាល់គ្នាចេញទៅហើយ គ្មាននរណាឃាត់ឃាំងអ្នករាល់គ្នាទៀតទេ»។
បន្ទាប់មក ម៉ូសាចាកចេញពីស្តេចហ្វៀរ៉អ៊ូន រួចចេញទៅក្រៅទីក្រុង។ គាត់លើកដៃទូរអាអង្វរអុលឡោះតាអាឡា ផ្គរលែងលាន់ឮ ព្រឹលឈប់ធ្លាក់ ហើយភ្លៀងក៏លែងបង្អុរមកលើផែនដីទៀត។
បណ្ដាជននៅទីនោះ បានឮសំឡេង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានម៉ាឡាអ៊ីកាត់និយាយមកអ៊ីសា»។
លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលអ៊ីព្រហ៊ីមជាបុព្វបុរសរបស់យើង រស់នៅឯស្រុកមេសូប៉ូតាមា គឺមុនពេលលោកទៅនៅស្រុកហារ៉ាន អុលឡោះប្រកបដោយសិរីរុងរឿង បានមកបង្ហាញឲ្យគាត់ឃើញ
ពេលនោះ ទ្វារម៉ាស្ជិទរបស់អុលឡោះនៅសូរ៉កាក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ទ្រង់ ក៏លេចមកនៅក្នុងម៉ាស្ជិទ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រឹលធ្លាក់មកយ៉ាងខ្លាំងផងដែរ។
ពេលនោះ មានផ្លេកបន្ទោរ មានឮសំឡេង មានផ្គរលាន់ និងមានរញ្ជួយផែនដីយ៉ាងខ្លាំងចាប់តាំងពីមានមនុស្សរស់នៅលើផែនដីមក មិនដែលមានរញ្ជួយផែនដីខ្លាំងយ៉ាងនេះទេ។
ពេលនោះខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ចូរសរសើរតម្កើងអុលឡោះ! ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ទ្រង់បានតាំងរាជ្យរបស់ទ្រង់ហើយ
មានផ្លេកបន្ទោរ មានសំឡេង ព្រមទាំងផ្គរលាន់ចេញពីបល្ល័ង្កនោះមក។ នៅមុខបល្ល័ង្ក មានចង្កៀងប្រាំពីរកំពុងឆេះយ៉ាងភ្លឺ ចង្កៀងទាំងនោះ គឺជារសទាំងប្រាំពីររបស់អុលឡោះ។
ម៉ាឡាអ៊ីកាត់បានយកពាន ហើយយកភ្លើងពីអាសនៈ មកដាក់ពេញពាននោះ រួចចាក់ទៅលើផែនដី ស្រាប់តែមានផ្គរលាន់ មានសំឡេង មានផ្លេកបន្ទោរព្រមទាំងមានរញ្ជួយផែនដីផង។
នៅពេលដែលសាំយូអែលកំពុងតែធ្វើគូរបានដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រអែល។ ប៉ុន្តែ នៅថ្ងៃនោះអុលឡោះតាអាឡាធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្តាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រអែល។