តើកំហុស និងអំពើបាបរបស់ខ្ញុំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យខ្ញុំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ខ្ញុំផង។
ទំនុកតម្កើង 26:2 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមស្ទង់ និងល្បងមើលចិត្តខ្ញុំ សូមពិនិត្យមើលជម្រៅចិត្តគំនិតខ្ញុំចុះ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមពិសោធទូលបង្គំ សូមសាកល្បងទូលបង្គំ សូមបន្សុទ្ធចិត្ត និងគំនិតរបស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ហើយល្បងលទូលបង្គំ សូមសាកចិត្តគំនិតរបស់ទូលបង្គំចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមស្ទង់ និងល្បងមើលចិត្តទូលបង្គំ សូមពិនិត្យមើលជម្រៅចិត្តគំនិតទូលបង្គំចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមពិនិត្យទូលបង្គំមើល ព្រមទាំងល្បងលទូលបង្គំ ហើយសាកចិត្តថ្លើមរបស់ទូលបង្គំផង |
តើកំហុស និងអំពើបាបរបស់ខ្ញុំ មានចំនួនច្រើនប៉ុនណា? សូមប្រាប់ឲ្យខ្ញុំដឹងពីអំពើទុច្ចរិត និងអំពើបាបរបស់ខ្ញុំផង។
ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។
ឱអុលឡោះអើយ! ទ្រង់បានល្បងលមើលចិត្តយើងខ្ញុំ ទ្រង់បានលត់ដំយើងខ្ញុំ ដូចគេបន្សុទ្ធប្រាក់។
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញទ្រង់សងសឹកពួកគេ ជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតទាំងស្រុងលើទ្រង់។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។