ទំនុកតម្កើង 23:4 - អាល់គីតាប ទោះបីខ្ញុំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ខ្ញុំមិនខ្លាចអ្វីសោះឡើយ ដ្បិតទ្រង់នៅជាមួយខ្ញុំ ទ្រង់ការពារ និងរក្សាខ្ញុំជានិច្ច ។ ព្រះគម្ពីរខ្មែរសាកល ទោះបីជាទូលបង្គំដើរក្នុងជ្រលងភ្នំស្រមោលនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចមហន្តរាយឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ; ដំបង និងឈើច្រត់របស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ ព្រនង់ និងដំបងរបស់ព្រះអង្គ កម្សាន្តចិត្តទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ |
សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមឲ្យមានភាពអាប់អួរគ្របបាំងព្រះអាទិត្យ!
សូមអុលឡោះតាអាឡាជាម្ចាស់ប្រោសប្រទានឲ្យអំណាច របស់ស្តេច លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមស្តេចបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
អុលឡោះតាអាឡាកាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត?
នៅពេលខ្ញុំជួបប្រទះនឹងភាពអាសន្ន ទ្រង់រក្សាការពារជីវិតខ្ញុំ ទ្រង់វាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះខ្ញុំ ដោយអំណាចរបស់ទ្រង់។
ទោះបីមានមនុស្សម្នាដ៏ច្រើនអនេកអនន្ត លើកគ្នាពីគ្រប់ទីកន្លែង មកប្រឆាំងនឹងខ្ញុំយ៉ាងណាក្ដី ក៏ខ្ញុំមិនភ័យខ្លាចដែរ។
មិនគួរណាទ្រង់បំបរបង់ចោល យើងខ្ញុំនៅកន្លែងដែលមានសត្វសាហាវ ព្រមទាំងឲ្យយើងខ្ញុំធ្លាក់ទៅ ក្នុងកណ្ដាប់ដៃរបស់មច្ចុរាជឡើយ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាម្ចាស់របស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
ពួកគេមិនបានសួរថា តើអុលឡោះតាអាឡានៅឯណា? គឺម្ចាស់ដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។
អុលឡោះអើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដូចអ្នកគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ទ្រង់ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។
ខ្ញុំយកដំបងចំណងមេត្រីរបស់ខ្ញុំមកកាច់បំបាក់ ដើម្បីផ្ដាច់សម្ពន្ធមេត្រី ដែលខ្ញុំបានចងជាមួយជាតិសាសន៍ទាំងប៉ុន្មាន។
បន្ទាប់មក ខ្ញុំកាច់បំបាក់ដំបងទីពីររបស់ខ្ញុំ គឺ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងនគរយូដា និងនគរអ៊ីស្រអែល។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: នៅគ្រានោះ មនុស្សដប់នាក់មកពីគ្រប់ជាតិសាសន៍ ដែលនិយាយភាសាផ្សេងៗគ្នា នឹងចាប់កាន់ជាយអាវជនជាតិយូដាម្នាក់ ទាំងពោលថា “ពួកយើងនឹងទៅជាមួយអ្នករាល់គ្នាដែរ ព្រោះពួកយើងឮថា អុលឡោះនៅជាមួយអ្នករាល់គ្នា”»។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតម្រង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ដ»។
សូមអ៊ីសាជាអម្ចាស់នៅជាមួយវិញ្ញាណរបស់អ្នក! សូមឲ្យបងប្អូនប្រកបដោយសេចក្តីប្រណីសន្តោស! អាម៉ីន។