នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
ទំនុកតម្កើង 22:5 - អាល់គីតាប ពួកគាត់បានស្រែកអង្វររកទ្រង់ ពួកគាត់ក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើទ្រង់ ពួកគាត់នឹងមិនខកចិត្តសោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់បានស្រែកយំទៅកាន់ព្រះអង្គ នោះពួកគាត់ត្រូវបានរំដោះ ពួកគាត់បានជឿទុកចិត្តលើព្រះអង្គ នោះពួកគាត់មិនបានអាម៉ាស់មុខឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកលោកបានអំពាវនាវរកព្រះអង្គ ហើយក៏បានរួច ពួកលោកបានទុកចិត្តដល់ព្រះអង្គ ហើយមិនត្រូវខ្មាសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកលោកបានស្រែកអង្វររកព្រះអង្គ ពួកលោកក៏បានរួចពីខ្មាំងសត្រូវ ដោយផ្ញើជីវិតលើព្រះអង្គ ពួកលោកនឹងមិនខកចិត្តសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានអំពាវនាវដល់ទ្រង់ ហើយបានរួចចេញ គេបានទុកចិត្តនឹងទ្រង់ ហើយមិនត្រូវខ្មាសឡើយ |
នៅពេលច្បាំង ពួកគេបានទូរអាអង្វរសូមអុលឡោះជួយ ហើយដោយពួកគេទុកចិត្តលើទ្រង់នោះ ទ្រង់ក៏ជួយពួកគេឲ្យមានជ័យជំនះលើកងទ័ពហាការេន និងបក្សពួក។
ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមជ្រកកោនជាមួយទ្រង់ សូមកុំឲ្យខ្ញុំត្រូវខកចិត្តឡើយ! ឱអុលឡោះដ៏សុចរិតអើយ សូមរំដោះខ្ញុំ!។
អុលឡោះតាអាឡាអើយ ខ្ញុំសូមផ្ញើជីវិតលើទ្រង់ហើយ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ!
ចំណែកឯជនជាតិអ៊ីស្រអែលវិញ គេបានទទួលការសង្គ្រោះពីអុលឡោះតាអាឡា ទ្រង់សង្គ្រោះគេអស់កល្បជានិច្ច។ អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាអុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
អស់អ្នកដែលជួបពួកគេ នាំគ្នាខាំហែកស៊ីសាច់ ហើយបច្ចាមិត្តរបស់ពួកគេពោលថា: “បើយើងសម្លាប់ពួកគេ យើងគ្មានកំហុសអ្វីទេ ព្រោះពួកគេបានប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់អុលឡោះតាអាឡា!”។ ដូនតារបស់ពួកគេបានសង្ឃឹមលើអុលឡោះតាអាឡា ដែលជាប្រភពនៃសេចក្ដីសុចរិត។
ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៀតថា៖ «សូមសរសើរតម្កើងអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ម៉ាឡាអ៊ីកាត់ឲ្យមករំដោះអ្នកបម្រើរបស់ទ្រង់។ អ្នកទាំងបីបានទុកចិត្តលើអុលឡោះ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តលះបង់ជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីអុលឡោះជាម្ចាស់របស់ខ្លួន!
ដូចមានថ្លែងទុកក្នុងគីតាបថា «អ្នកណាពឹងផ្អែកលើគាត់ អ្នកនោះមុខជាមិនខកចិត្ដឡើយ»។
ដូចមានចែងទុកមកថាៈ យើងបានដាក់ថ្មមួយនៅក្រុងស៊ីយ៉ូន ជាថ្មដែលនាំឲ្យគេជំពប់ដួល ជាថ្មដែលនាំឲ្យគេរវាតចិត្ដបាត់ជំនឿ អ្នកណាជឿលើថ្មនេះ អ្នកនោះមុខជាមិនខកចិត្ដឡើយ។
ដ្បិតក្នុងគីតាបមានចែងថា៖ «យើងបានរើសយកថ្មគ្រឹះមួយដ៏សំខាន់ ហើយមានតម្លៃ យើងដាក់ថ្មនោះនៅក្រុងស៊ីយ៉ូន។ អ្នកណាជឿលើថ្មនោះ អ្នកនោះមុខជាមិនត្រូវខកចិត្ដឡើយ»។
ស្តេចយ៉ាប៊ីនមានរទេះដែកប្រាំបួនរយគ្រឿង ហើយសង្កត់សង្កិនជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង អស់រយៈពេលម្ភៃឆ្នាំ។ ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា។
ព្រោះតែជនជាតិម៉ាឌាន ជនជាតិអ៊ីស្រអែលបានធ្លាក់ខ្លួនក្រខ្សត់យ៉ាងខ្លាំង គេក៏ស្រែកអង្វរអុលឡោះតាអាឡាឲ្យជួយសង្គ្រោះគេ។