ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើអុលឡោះជាម្ចាស់របស់ឯងនៅឯណា?»។
ទំនុកតម្កើង 22:2 - អាល់គីតាប ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំស្រែកហៅរកទ្រង់នៅពេលថ្ងៃ តែទ្រង់មិនឆ្លើយតបទេ នៅពេលយប់ក៏ខ្ញុំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកហៅនៅពេលថ្ងៃ ប៉ុន្តែព្រះអង្គមិនឆ្លើយសោះ ហើយនៅពេលយប់ ក៏ទូលបង្គំគ្មានភាពធូរស្បើយដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំអំពាវនាវនៅពេលថ្ងៃ តែទ្រង់មិនមានបន្ទូលឆ្លើយមកសោះ ក៏ស្រែកនៅពេលយប់ផង តែទូលបង្គំមិនចេះស្រាកស្បើយឡើយ |
ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើអុលឡោះជាម្ចាស់របស់ឯងនៅឯណា?»។
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ តើទ្រង់ខឹង មិនស្ដាប់ពាក្យទូរអាអង្វររបស់ប្រជារាស្ត្រទ្រង់ ដល់កាលណាទៀត?
ឱអុលឡោះតាអាឡា ជាម្ចាស់សង្គ្រោះនៃខ្ញុំអើយ ពេលថ្ងៃខ្ញុំស្រែកអង្វរទ្រង់ ហើយពេលយប់ ខ្ញុំនៅតែរកទ្រង់ដដែល។
ទ្រង់ពួននៅក្នុងពពក ដើម្បីកុំឲ្យពាក្យដែលយើងខ្ញុំទូរអាអង្វរ ឮទៅដល់ទ្រង់ឡើយ។
ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែទ្រង់ឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
ចំណង់បើអុលឡោះវិញ ទ្រង់រឹតតែរកយុត្ដិធម៌ឲ្យអស់អ្នក ដែលទ្រង់បានជ្រើសរើស ហើយដែលអង្វរអុលឡោះ ទាំងយប់ ទាំងថ្ងៃ ទ្រង់អត់ធ្មត់ចំពោះគេ។
ទាំងយប់ទាំងថ្ងៃ យើងទទូចសូមទ្រង់មេត្ដាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
ខ្ញុំសូមអរគុណអុលឡោះ ដែលខ្ញុំគោរពបម្រើបន្ដពីបុព្វបុរស ដោយមនសិការបរិសុទ្ធ ហើយរាល់ពេលខ្ញុំទូរអា ខ្ញុំតែងតែនឹកគិតដល់អ្នកទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។