Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 3:10 - អាល់គីតាប

10 ទាំង​យប់​ទាំង​ថ្ងៃ យើង​ទទូច​សូម​ទ្រង់​មេត្ដា​ប្រោស​ឲ្យ​បាន​ឃើញ​មុខ​បង​ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​ជំនឿ​របស់​បង​ប្អូន​បាន​ពេញ​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 យើង​អធិស្ឋាន​អស់ពីចិត្ត​ទាំងយប់ទាំងថ្ងៃ ឲ្យបាន​ជួប​មុខ​អ្នករាល់គ្នា ហើយ​ឲ្យបាន​បំពេញ​ភាពខ្វះខាត​ខាង​ជំនឿ​របស់អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 យើង​ទូល​អង្វរ​អស់​ពី​ចិត្ត​ទាំង​យប់​ទាំង​ថ្ងៃ​ សូម​ឲ្យ​បាន​ជួប​មុខ​អ្នក​រាល់គ្នា​ ដើម្បី​ជួយ​បំពេញ​សេចក្ដី​ខ្វះខាត​ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យើង​អធិស្ឋាន​យ៉ាង​អស់​ពីចិត្ត ទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យ​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​បំពេញ​អ្វី​ដែល​ខ្វះ ខាង​ឯ​ជំនឿ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទាំង​យប់ ទាំង​ថ្ងៃ យើង​ទទូច​សូម​ព្រះអង្គ​មេត្តា​ប្រោស​ឲ្យ​បាន​ឃើញ​មុខ​បងប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​ជំនឿ​របស់​បងប្អូន​បាន​គ្រប់​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យើង​ខ្ញុំ​ទូល​អង្វរ​ដោយ​ទទូច​ទាំង​យប់​ទាំង​ថ្ងៃ សូម​ឲ្យ​បាន​ឃើញ​មុខ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បាន​បំពេញ​សេចក្ដី​អ្វី​ដែល​ខ្វះ ខាង​ឯ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ផង

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 3:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នៅ​មេ‌ម៉ាយ​រហូត ដល់​នាង​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ម៉ាស្ជិទ​ទេ គាត់​នៅ​គោរព​បម្រើ​អុលឡោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​ទូរអ​ផង។


កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​របស់​យើង​នាំ​គ្នា​គោរព​បម្រើ​អុលឡោះ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា បន្ទូល​សន្យា​នៃ​អុលឡោះ​នោះ នឹង​បាន​សម្រេច។ សូម​ជម្រាប​ស្តេច ជន‌ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។


ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង​ប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​អុលឡោះ​ប្រោស‌ប្រណី​បង​ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។


យើង​មិន​ចង់​ត្រួត‌ត្រា​លើ​ជំនឿ​របស់​បង​ប្អូន​ទេ ដ្បិត​ជំនឿ​របស់​បង​ប្អូន​មាំ‌មួន​រួច​ស្រេច​ទៅ​ហើយ យើង​គ្រាន់​តែ​ចង់​ធ្វើ​ការ​រួម​ជា​មួយ​បង​ប្អូន ដើម្បី​ឲ្យ​បង​ប្អូន​មាន​អំណរ​តែ​ប៉ុណ្ណោះ។


នៅ​ទី​បញ្ចប់ បង​ប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឲ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ដ​គ្នា ចូរ​មាន​ចិត្ដ​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ដ​ជា​មួយ​គ្នា នោះ​អុលឡោះ​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ‌សាន្ដ មុខ​ជា​នៅ​ជា​មួយ​បង​ប្អូន​មិន​ខាន។


យើង​សប្បាយ​ចិត្ដ នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បង​ប្អូន​មាន​កម្លាំង។ យើង​ទូរអា​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ។


ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា​ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​បង​ប្អូន​បាន​ចំរើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ


ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​គ្នា ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


លោក​អេប៉ាប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បង​ប្អូន ក៏​សូម​ជម្រាប‌សួរ​មក​បង​ប្អូន​ដែរ។ គាត់​ជា​អ្នក​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ហើយ​គាត់​តែងតែ​តយុទ្ធ​សម្រាប់​បង​ប្អូន ដោយ​ទូរអា ឥត​ឈប់​ឈរ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ដ​ធ្វើ​តាម​បំណង​របស់​អុលឡោះ គ្រប់​ជំពូក​ទាំង​អស់។


សូម​អុលឡោះ​ផ្ទាល់​ជា​បិតា​របស់​យើង និង​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​រៀប‌ចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង​ប្អូន។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​ទូរអា​ឲ្យ​បង​ប្អូន​ជា‌និច្ច សូម​អុលឡោះ​ជា​ម្ចាស់នៃ​យើង ប្រទាន​ឲ្យ​បង​ប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ របស់​ទ្រង់។ សូម​ទ្រង់​ប្រទាន​ឲ្យ​បង​ប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បង​ប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​អំណាច​របស់​ទ្រង់។


ខ្ញុំ​សូម​អរ​គុណ​អុលឡោះ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វ‌បុរស ដោយ​មន‌សិការ​បរិសុទ្ធ ហើយ​រាល់​ពេល​ខ្ញុំ​ទូរអា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។


ព្រម​ជា​មួយ​គ្នា​នេះ សូម​លោក​ប្អូន​រៀប‌ចំ​កន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំ​ស្នាក់​ផង ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​បង​ប្អូន​មិន​ខាន ព្រោះ​បង​ប្អូន​បាន​សូម‌អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ។


សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ទ្រង់​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​មក!»។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​អុលឡោះ និង​គោរព​បម្រើ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ជំរំ‌សក្ការៈ​របស់​ទ្រង់។


ម៉្យាង​ទៀត ចំពោះ​រូប​ខ្ញុំ​វិញ ដាច់​ខាត​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​ចំពោះអុលឡោះ‌តាអាឡា ដោយ​ឈប់​ទូរអា​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ! ខ្ញុំ​នឹង​ណែ​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ល្អ និង​ទៀង​ត្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម