ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីបានជាទ្រង់បោះបង់ចោល ខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់នៅឆ្ងាយ មិនព្រមសង្គ្រោះខ្ញុំ មិនព្រមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ។
ទំនុកតម្កើង 22:16 - អាល់គីតាប មានពួកឆ្កែឡោមព័ទ្ធខ្ញុំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញខ្ញុំ ពួកគេចាក់ទម្លុះដៃជើងខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះមានឆ្កែមកឡោមព័ទ្ធទូលបង្គំហើយ មានពួកមនុស្សអាក្រក់ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទំលុះដៃជើងនៃទូលបង្គំ |
ឱអុលឡោះជាម្ចាស់នៃខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ហេតុអ្វីបានជាទ្រង់បោះបង់ចោល ខ្ញុំដូច្នេះ? ហេតុអ្វីបានជាទ្រង់នៅឆ្ងាយ មិនព្រមសង្គ្រោះខ្ញុំ មិនព្រមស្ដាប់ពាក្យសូមអង្វររបស់ខ្ញុំ។
សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងខ្ញុំ មិនហ៊ានចូលជិតខ្ញុំទេ ព្រោះខ្លាចដំបៅរបស់ខ្ញុំ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏ឈរនៅឆ្ងាយពីខ្ញុំដែរ។
ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច ហើយនាំគ្នាលូដូចឆ្កែ គេដើរក្រវែលជុំវិញទីក្រុង។
ពួកគេនាំគ្នាវិលមកវិញនៅពេលល្ងាច ហើយនាំគ្នាលូដូចឆ្កែ គេដើរក្រវែលជុំវិញទីក្រុង។
ឱអុលឡោះអើយ មនុស្សព្រហើនលើកគ្នាប្រឆាំងនឹងខ្ញុំ មនុស្សឃោរឃៅមួយពួកចង់ដកជីវិតខ្ញុំ អ្នកទាំងនោះមិនរវីរវល់នឹងទ្រង់ទេ។
ប៉ុន្តែ គាត់ត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង គាត់ត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង គាត់បានរងទារុណកម្ម ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់គាត់ យើងក៏បានជាសះស្បើយ។
សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
យើងនឹងចាក់បង្ហូររសមកលើរាជវង្សរបស់ទត និងប្រជាជនក្រុងយេរូសាឡឹម ដើម្បីឲ្យពួកគេមានឆន្ទៈល្អ ចេះទូរអា។ ពួកគេនឹងសម្លឹងមើលមកយើង ដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខដូចគេកាន់ទុក្ខព្រោះកូនប្រុសតែមួយបាត់បង់ជីវិត។ ពួកគេយំសោកយ៉ាងជូរចត់ ដូចគេយំសោកស្រណោះសពកូនប្រុសច្បង។
លុះចាប់អ៊ីសាបានហើយ គេបណ្ដើរគាត់ទៅដល់ដំណាក់របស់លោកកៃផាស ជាមូស្ទី។ ពួកតួន និងពួកអះលីជំអះ ជួបជុំគ្នានៅទីនោះ។
ក្រោយពីឆ្កាងអ៊ីសារួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់អ៊ីសាមកចាប់ឆ្នោតចែកគ្នា
កុំយកអ្វីៗដែលជារបស់បរិសុទ្ធ ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។
ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងអ៊ីសា សំរែករបស់គេមានប្រៀបជាង។
លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងអ៊ីសានៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំអ៊ីសា ម្នាក់ទៀតនៅខាងឆ្វេងអ៊ីសា។
ក្រោយពីបានឆ្កាងអ៊ីសារួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់អ៊ីសា មកធ្វើជាបួនចំណែកចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់គាត់វិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖
ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរអ៊ីសា ស្រាប់តែមានទឹក និងឈាមហូរចេញមកមួយរំពេច។
សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញអ៊ីសាជាអម្ចាស់»។ ប៉ុន្ដែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់គាត់ទេ ខ្ញុំមិនជឿជាដាច់ខាត»។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្ដកុហក និងអនុវត្ដតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!