លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ ខ្ពស់លើសផ្ទៃមេឃ ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត ដែលអ្នកមិនអាចធ្វើ ឬយល់បានឡើយ។
ទំនុកតម្កើង 16:10 - អាល់គីតាប ដ្បិតទ្រង់នឹងមិនបោះបង់ព្រលឹង ខ្ញុំចោលនៅក្នុងផ្នូរខ្មោចឡើយ ហើយទ្រង់មិនបណ្តោយឲ្យសពអ្នកបម្រើដ៏វិសុទ្ធរបស់ទ្រង់ រលួយឡើយ ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញសេចក្ដីពុករលួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹង ទូលបង្គំចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្តោយឲ្យសព អ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យ អ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ |
លក្ខណៈដ៏ប្រសើរឥតខ្ចោះនេះ ខ្ពស់លើសផ្ទៃមេឃ ហើយជ្រៅជាងស្ថានមនុស្សស្លាប់ទៅទៀត ដែលអ្នកមិនអាចធ្វើ ឬយល់បានឡើយ។
បើខ្ញុំឡើងទៅលើមេឃ ទ្រង់នៅទីនោះ បើខ្ញុំទៅនៅក្នុងផ្នូរខ្មោច ក៏ទ្រង់នៅទីនោះដែរ។
ក៏ប៉ុន្តែ អុលឡោះនឹងរំដោះជីវិតខ្ញុំ ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ទ្រង់នឹងយកខ្ញុំទៅ។ - សម្រាក
សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចអុលឡោះ វិលទៅរកផ្នូរខ្មោចវិញទៅ។
អុលឡោះតាអាឡាជ្រាបអ្វីៗពីការស្លាប់ និងអ្វីៗដែលនៅនរ៉កា ចំណែកឯចិត្តមនុស្សវិញ ទ្រង់រឹតតែជ្រាបយ៉ាងច្បាស់ទៅទៀត។
ក្នុងផ្នូរខ្មោច និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។
ស្ដេចកំណាចអើយ! ក្នុងនរ៉កា ក៏មានភាពជ្រួលជ្រើម រង់ចាំទទួលអ្នកដែរ មច្ចុរាជដាស់ព្រលឹងអ្នកធំទាំងអស់ គឺដាស់ព្រលឹងស្ដេចទាំងប៉ុន្មាន របស់ប្រជាជាតិនានា ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច នៅក្រុងយេរូសាឡឹម។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
មិនត្រូវធ្វើពិធីឆូតសាច់របស់អ្នករាល់គ្នា ដើម្បីកាន់ទុក្ខមនុស្សស្លាប់ ហើយក៏មិនត្រូវសាក់លើរូបកាយរបស់អ្នករាល់គ្នាដែរ។ យើងជាអុលឡោះតាអាឡា។
ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដី ក៏យើងទៅអូសយកមកវិញ ទោះបីពួកគេឡើងទៅដល់សូរ៉កាក្ដី ក៏យើងទាញទម្លាក់ចុះមកវិញដែរ។
ម៉ាឡាអ៊ីកាត់ឆ្លើយទៅនាងវិញថា៖ «រសអុលឡោះដ៏វិសុទ្ធនឹងមកសណ្ឋិតលើនាង គឺអំណាចរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងដាក់ឈ្មោះដល់បុត្រាដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “បុត្រារបស់អុលឡោះ”។
នៅនរ៉កា អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញអ៊ីព្រហ៊ីមពីចម្ងាយ ហើយឃើញឡាសារនៅក្បែរលោកដែរ។
«អ៊ីសា ជាអ្នកភូមិណាសារ៉ែតអើយ! តើអ្នកចង់ធ្វើអ្វីយើង? អ្នកមកបំផ្លាញយើង! ខ្ញុំស្គាល់អ្នកហើយ អ្នកជាអម្ចាស់ដ៏វិសុទ្ធដែលមកពីអុលឡោះ»។
ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ក្នុងផ្នូរខ្មោច។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្ដីស្លាប់ និងនៅក្នុងផ្នូរ។
សមុទ្របានប្រគល់មនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញ សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ក៏បានប្រគល់មនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយទ្រង់នឹងវិនិច្ឆ័យទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។