សុភាសិត 27:20 - អាល់គីតាប20 ក្នុងផ្នូរខ្មោច និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 ស្ថានមនុស្សស្លាប់ និងស្ថាននរកមិនចេះឆ្អែតឡើយ ហើយភ្នែករបស់មនុស្សក៏មិនចេះឆ្អែតដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ស្ថានមនុស្សស្លាប់ និងរណ្ដៅមច្ចុរាជ តែងតែទទួលយកជីវិតមនុស្សមិនចេះស្កប់យ៉ាងណា ចិត្តប៉ងប្រាថ្នារបស់មនុស្សក៏មិនចេះស្កប់យ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនឹងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។ សូមមើលជំពូក |
គឺមនុស្សរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង គ្មានកូន គ្មានបងប្អូន តែអ្នកនោះធ្វើការមិនចេះឈប់ ចង់បានទ្រព្យ មិនចេះស្កប់ចិត្ត។ តើខ្ញុំខំប្រឹងធ្វើការសម្រាប់នរណា បានជាបង្អត់ខ្លួនឯងមិនឲ្យមានសុភមង្គលដូច្នេះ? ត្រង់នេះទៀតក៏សុទ្ធតែឥតបានការ ហើយជាការខ្វល់ខ្វាយឥតអំពើ។
«អ្នករាល់គ្នាប្រាថ្នាចង់បានផលច្រើន តែអ្នករាល់គ្នាទទួលបានតិច។ អ្នករាល់គ្នាយកផលនោះមកដាក់ក្នុងផ្ទះ តែយើងបានផ្លុំបំបាត់អស់ទៅ។ ហេតុអ្វីបានជាដូច្នេះ? គឺមកពីដំណាក់របស់យើងបាក់បែកនៅឡើយ ហើយអ្នករាល់គ្នាគិតតែខ្នះខ្នែង ពីរឿងផ្ទះសំបែងរបស់ខ្លួន - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។