ចូរសរសើរតម្កើងអុលឡោះ! ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ចូរច្រៀងសរសើរទ្រង់ នៅក្នុងអង្គប្រជុំរបស់អ្នកជឿទ្រង់!
ទំនុកតម្កើង 144:9 - អាល់គីតាប ឱអុលឡោះអើយ ខ្ញុំសូមច្រៀងបទថ្មីជូនទ្រង់ ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ ដោយលេងឃឹមកំដរផង។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ទូលបង្គំនឹងច្រៀងចម្រៀងថ្មីទៅកាន់ព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ ដោយដេញពិណខ្សែដប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមច្រៀងបទថ្មីថ្វាយព្រះអង្គ ទូលបង្គំស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ ដោយលេងឃឹមកំដរផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ទូលបង្គំនឹងច្រៀងបទថ្មីថ្វាយទ្រង់ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដោយដេញពិណខ្សែ១០ |
ចូរសរសើរតម្កើងអុលឡោះ! ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ចូរច្រៀងសរសើរទ្រង់ នៅក្នុងអង្គប្រជុំរបស់អ្នកជឿទ្រង់!
ទ្រង់បានប្រទានឲ្យខ្ញុំច្រៀងបទចំរៀងថ្មី ដើម្បីសរសើរតម្កើងអុលឡោះជាម្ចាស់របស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើអុលឡោះតាអាឡា។
ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា! ដ្បិតទ្រង់បានធ្វើការអស្ចារ្យ ទ្រង់យកជ័យជំនះដោយកម្លាំង និងអំណាចដ៏វិសុទ្ធរបស់ទ្រង់។
អ្នកទាំងនេះច្រៀងចំរៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកអះលីជំអះ។ គ្មាននរណាម្នាក់អាចរៀនចំរៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលអុលឡោះបានលោះពីផែនដីមក។