ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 132:7 - អាល់គីតាប

ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង ដំណាក់​របស់​អុលឡោះ‌តាអាឡា ចូរ​យើង​ក្រាប​នៅ​ចំពោះ​ទ្រង់!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

យើង​នាំគ្នា​មក​ដំណាក់​របស់ព្រះអង្គ​! យើង​នាំគ្នា​ថ្វាយបង្គំ​នៅទៀប​កំណល់​ព្រះបាទា​របស់ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​យើង​ខ្ញុំ​ចូល​ទៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ សូម​ឲ្យ​យើង​ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ នៅ​ទៀប​កំណល់​ព្រះ‌បាទ​របស់​ព្រះ‌អង្គ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យើង​ខ្ញុំ​នឹង​ចូល​ទៅ​ក្នុង​ពន្លា​របស់​ទ្រង់ យើង​ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ នៅ​មុខ​ទី​កំណល់​កល់​ព្រះ‌បាទ​ទ្រង់

សូមមើលជំពូក



ទំនុកតម្កើង 132:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​អុលឡោះ‌តាអាឡា។


ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់ នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា: ចូរ​យើង​នាំ​គ្នា​ទៅ​ដំណាក់​របស់​អុលឡោះ‌តាអាឡា!។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ចូល​មក​ក្នុង​ដំណាក់​របស់​ទ្រង់​បាន ដោយ‌សារ​តែ​ទ្រង់​មាន​ចិត្ត​សប្បុរស យ៉ាង​ខ្លាំង​ចំពោះ​ខ្ញុំ ខ្ញុំ​សូម​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ ដោយ​បែរ​មុខ​តម្រង់​ទៅ​រក​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់​ ទាំង​គោរព​កោត​ខ្លាច។


ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​គោរព​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ!


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទ្រង់ តម្រង់​ទៅ​រក​ភ្នំ​ដ៏‌វិសុទ្ធ ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ!


ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​អុលឡោះ ជា​ម្ចាស់​របស់​យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។


ម្ដេច​ក៏​អុលឡោះ​ខឹង​ខ្លាំង​ដូច្នេះ! ទ្រង់​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន ទ្រង់​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រ‌អែល ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី! នៅ​ថ្ងៃ​ទ្រង់​ខឹង ទ្រង់​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា កំណល់​កល់​ជើង​របស់​ទ្រង់​ទេ។