អ៊ីស្រអែលនិយាយថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថា នឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អុលឡោះបានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
ទំនុកតម្កើង 128:6 - អាល់គីតាប អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រអែល បានប្រកបដោយសេចក្ដីសុខសាន្ត! ព្រះគម្ពីរខ្មែរសាកល សូមឲ្យអ្នកបានឃើញកូនរបស់កូនៗអ្នក! សូមឲ្យមានសេចក្ដីសុខសាន្តនៅលើអ៊ីស្រាអែល!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអ្នកបានឃើញចៅរបស់អ្នកដែរ! សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រាអែល បានប្រកបដោយសេចក្ដីសុខសាន្ត! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អើ ឯងនឹងបានឃើញចៅរបស់ឯងដែរ សូមឲ្យមានសេចក្ដីសុខគ្របលើ សាសន៍អ៊ីស្រាអែលផង។ |
អ៊ីស្រអែលនិយាយថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថា នឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អុលឡោះបានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
យូសុះបានឃើញកូនចៅរបស់អេប្រាអ៊ីមរហូតដល់ទៅបីតំណ ហើយគាត់ក៏បានឃើញកូនរបស់ម៉ាកៀរ ជាកូនរបស់ម៉ាណាសេ ដែលគាត់បានបីដាក់លើភ្លៅផងដែរ។
ក្រោយមក អៃយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត គាត់បានឃើញកូនចៅរបស់គាត់រហូតដល់បួនតំណ។
រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមអុលឡោះតាអាឡានាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។
អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
នៅពេលអុលឡោះគាប់ចិត្តសំដែងឲ្យខ្ញុំស្គាល់បុត្រារបស់ទ្រង់ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីបុត្រានៃទ្រង់ទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។