ខ្ញុំអង្វរទ្រង់ សូមសង្គ្រោះខ្ញុំផង ដើម្បីឲ្យខ្ញុំប្រព្រឹត្តតាមដំបូន្មាន របស់ទ្រង់!
ទំនុកតម្កើង 119:94 - អាល់គីតាប ខ្ញុំនៅក្រោមឱវាទរបស់ទ្រង់ហើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតខ្ញុំយកចិត្តទុកដាក់ នឹងឱវាទរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំជារបស់ព្រះអង្គ; សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកច្បាប់តម្រារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំជារបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរក ព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនៅក្រោមឱវាទរបស់ព្រះអង្គហើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតទូលបង្គំយកចិត្តទុកដាក់ នឹងព្រះឱវាទរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំជារបស់ផងទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់ |
ខ្ញុំអង្វរទ្រង់ សូមសង្គ្រោះខ្ញុំផង ដើម្បីឲ្យខ្ញុំប្រព្រឹត្តតាមដំបូន្មាន របស់ទ្រង់!
សូមឲ្យពាក្យទទូចអង្វររបស់ខ្ញុំ បានឮទៅដល់ទ្រង់ សូមរំដោះខ្ញុំ តាមបន្ទូលសន្យារបស់ទ្រង់ផង!។
សូមសំដែងអំណាចសង្គ្រោះខ្ញុំ ដ្បិតខ្ញុំបានសម្រេចចិត្តធ្វើតាមឱវាទ របស់ទ្រង់ហើយ។
សូមជួយខ្ញុំឲ្យយល់អំពីអត្ថន័យ នៃឱវាទរបស់ទ្រង់ ដើម្បីឲ្យខ្ញុំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលទ្រង់បានសំដែង!។
ខ្ញុំប្រាថ្នាចង់ធ្វើតាមឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ទ្រង់!
សូមជម្រាបអុលឡោះតាអាឡា មានតែទ្រង់ទេ ដែលអាចសង្គ្រោះ! សូមប្រទានពរដល់ប្រជារាស្ត្ររបស់ទ្រង់ផង! - សម្រាក
សូមរក្សាការពារជីវិតខ្ញុំផង ដ្បិតខ្ញុំមានចិត្តស្មោះត្រង់ចំពោះទ្រង់ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះអ្នកបម្រើរបស់ទ្រង់ ដែលបានផ្ញើជីវិតលើទ្រង់នេះផង!
ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។
អុលឡោះតាអាឡាដែលបានបង្កើតអ្នក ទ្រង់ដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ទ្រង់ដែលជួយអ្នក ទ្រង់មានបន្ទូលថា: យ៉ាកកូបជាអ្នកបម្រើរបស់យើង យេស៊ូរូនដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ!
ពេលនោះ ម្នាក់ពោលថា ខ្ញុំជាកូនចៅរបស់អុលឡោះតាអាឡា ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកកូប ម្នាក់ទៀតចារលើបាតដៃថា “ខ្ញុំជូនខ្លួនទៅអុលឡោះតាអាឡា” ព្រមទាំងមានមោទនភាព ព្រោះខ្លួនជាជនជាតិអ៊ីស្រអែល។
ឱអុលឡោះតាអាឡាអើយ សូមប្រោសខ្ញុំឲ្យជា នោះខ្ញុំនឹងបានជា សូមសង្គ្រោះខ្ញុំ នោះខ្ញុំនឹងរួចជីវិត ដ្បិតទ្រង់តែងប្រោសប្រទានឲ្យ ខ្ញុំសរសើរតម្កើងទ្រង់!
អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ទ្រង់នៅជាមួយអ្នក ទ្រង់ជាវីរបុរសដែលមានជ័យជំនះ។ ព្រោះតែអ្នក ទ្រង់មានអំណរសប្បាយជាខ្លាំង។ ចិត្តស្រឡាញ់របស់ទ្រង់ ធ្វើឲ្យអ្នកមានជីវិតថ្មី។ ព្រោះតែអ្នក ទ្រង់ច្រៀងយ៉ាងរីករាយបំផុត។