ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមជួយខ្ញុំផង! សូមសង្គ្រោះខ្ញុំ ដោយចិត្តមេត្តាករុណារបស់ទ្រង់!
ទំនុកតម្កើង 119:86 - អាល់គីតាប បទបញ្ជារបស់ទ្រង់ទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយខ្ញុំផង ដ្បិតគេបៀតបៀនខ្ញុំដោយឥតហេតុផល។ ព្រះគម្ពីរខ្មែរសាកល អស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គគឺពិតត្រង់ រីឯពួកគេតាមបៀតបៀនទូលបង្គំដោយឥតហេតុ; សូមជួយទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតទាំងអស់ គេបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បទបញ្ជារបស់ព្រះអង្គទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយទូលបង្គំផង ដ្បិតគេបៀតបៀនទូលបង្គំដោយឥតហេតុផល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង |
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ សូមជួយខ្ញុំផង! សូមសង្គ្រោះខ្ញុំ ដោយចិត្តមេត្តាករុណារបស់ទ្រង់!
ខ្ញុំយល់ឃើញថាឱវាទទាំងប៉ុន្មាន របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងអស់ ខ្ញុំស្អប់ការអាក្រក់គ្រប់យ៉ាង។
សេចក្ដីសុចរិតរបស់ទ្រង់នៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយហ៊ូកុំរបស់ទ្រង់ជាសេចក្ដីពិត។
ឱអុលឡោះតាអាឡាអើយ ទ្រង់នៅជិតខ្ញុំ បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ សុទ្ធតែត្រឹមត្រូវទាំងអស់
សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ខ្ញុំ រីឯខ្ញុំវិញ ខ្ញុំសញ្ជឹងគិតពីឱវាទរបស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវ ខ្ញុំមកជ្រកកោននៅក្បែរទ្រង់។
ការគោរពកោតខ្លាចអុលឡោះតាអាឡាជាអំពើមួយ ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។ ហ៊ូកុំរបស់អុលឡោះតាអាឡា សុទ្ធតែត្រឹមត្រូវ និងសុចរិតទាំងអស់
សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងខ្ញុំ បានអរសប្បាយ ព្រោះតែខ្ញុំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ខ្ញុំដោយឥតហេតុផល ពេបជ្រាយដាក់ខ្ញុំឡើយ។
អ្នកទាំងនោះបានដាក់អន្ទាក់ ដើម្បីទាក់ខ្ញុំ ហើយជីករណ្ដៅ ដើម្បីចាប់ខ្ញុំ ដោយគ្មានមូលហេតុអ្វីឡើយ។
រីឯខ្មាំងសត្រូវរបស់ខ្ញុំវិញ ពួកគេនៅមានសុខភាព មានកម្លាំង អស់អ្នកដែលស្អប់ខ្ញុំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
ឱអុលឡោះអើយ ខ្ញុំជាមនុស្សកំសត់ទុគ៌ត សូមប្រោសប្រណីដល់ខ្ញុំផង! ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះតាអាឡាអើយ សូមមកកុំបង្អង់ឡើយ!
ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ខ្ញុំ សូមទ្រង់នឹកចាំថា ខ្ញុំបានឈរ នៅចំពោះមុខទ្រង់ ដើម្បីទូរអាអង្វរសម្រាប់ពួកគេ សូមទ្រង់បង្វែរកំហឹងចេញពីពួកគេ។