ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ តាមបន្ទូលរបស់ទ្រង់ផង។
ព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រព្រឹត្តល្អដល់បាវបម្រើរបស់ព្រះអង្គ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ!
៙ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រោសប្រណីអ្នកបម្រើព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គ។
ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ តាមព្រះបន្ទូលរបស់ព្រះអង្គផង។
៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់ ដោយល្អ តាមព្រះបន្ទូលនៃទ្រង់
តើខ្ញុំជាអ្វី? តើប្រជារាស្ត្ររបស់ខ្ញុំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំជំនូនដោយស្ម័គ្រចិត្តបែបនេះ មកជូនទ្រង់? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ទ្រង់ដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកជូនទ្រង់ ក៏ជារបស់ដែលទ្រង់ប្រទានមកយើងខ្ញុំដែរ។
ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតអុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។
សូមប្រណីសន្ដោសខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ដើម្បីឲ្យខ្ញុំមានជីវិត ហើយប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។
ខ្ញុំនឹងច្រៀងសរសើរអុលឡោះតាអាឡា ដោយបានប្រោសប្រណីដល់ខ្ញុំ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ការពារ និងសង្គ្រោះខ្ញុំ ទ្រង់គាំទ្រខ្ញុំ ដោយអំណាចរបស់ទ្រង់ ហើយទ្រង់លើកខ្ញុំឡើង ដោយចិត្តមេត្តា។
ទ្រង់បានធ្វើឲ្យការសោកសង្រេង របស់ខ្ញុំប្រែទៅជាអំណរសប្បាយ ទ្រង់បានយកសំលៀកបំពាក់កាន់ទុក្ខចេញ ហើយប្រទានសំលៀកបំពាក់ សម្រាប់ពិធីបុណ្យឲ្យខ្ញុំវិញ។