Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:17 - អាល់គីតាប

17 សូម​ប្រណី​សន្ដោស​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 សូម​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ហើយ​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ៙ សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សូម​ប្រណី​សន្ដោស​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ជីវិត ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ៙ សូម​ប្រោស​អ្នក​បំរើ​របស់​ទ្រង់ ដោយ​គុណ​ដ៏​ប្រសើរ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​រស់​នៅ ហើយ​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:17
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ ដ្បិត​អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ បាន​សុខ‌សាន្ត។


សូម​ជួយ​គាំទ្រ​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត សូម​កុំ​ឲ្យ​សេចក្ដី​សង្ឃឹម របស់​ខ្ញុំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។


សូម​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ របស់​ទ្រង់ ដោយ​ចិត្ត​មេត្តា‌ករុណា សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ច្បាប់ របស់​ទ្រង់!


សូម​បែរ​មើល​មក​ខ្ញុំ សូម​ប្រណី‌សន្ដោស​ខ្ញុំ ដូច​ទ្រង់​ធ្លាប់​ប្រណី​សន្ដោស អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់។


ដំបូន្មាន​របស់​ទ្រង់​សុចរិត​ជា‌និច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត!


សូម​ឲ្យ​ខ្ញុំ​រស់‌រាន​មាន​ជីវិត ដើម្បី​សរសើរ​តម្កើង​ទ្រង់! សូម​ឲ្យ​បន្ទូល​របស់​ទ្រង់ ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ។


អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ទ្រង់ ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ តាម​បន្ទូល​របស់​ទ្រង់​ផង។


សូម​សំដែង​ចិត្ត​មេត្តា‌ករុណា​មក​លើ ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ណាស់។


ខ្ញុំ​នឹង​ច្រៀង​សរសើរ​អុលឡោះ‌តាអាឡា ដោយ​បាន​ប្រោស‌ប្រណី​ដល់​ខ្ញុំ។


យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំណរ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​គាត់


យើង​ជា​ស្នា​ដៃ​ដែល​អុលឡោះ​បាន​បង្កើត​មក ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​អំពើ​ល្អ​ដែល​ទ្រង់​បាន​បម្រុង​ទុក​ជា​មុន​សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។


អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង​ប្អូន ស្រប​តាម​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា អ៊ីសា​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​អ៊ីសា​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម