ទំនុកតម្កើង 119:147 - អាល់គីតាប ខ្ញុំស្រែកអង្វរទ្រង់ តាំងពីមុនថ្ងៃរះទៅទៀត ខ្ញុំទន្ទឹងរង់ចាំទ្រង់មានបន្ទូល។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំក្រោកពីដំណេកមុនព្រលឹមស្រាង ហើយស្រែករកជំនួយ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំស្រែកអង្វរព្រះអង្គ តាំងពីមុនថ្ងៃរះទៅទៀត ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គមានព្រះបន្ទូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ |
សូមកុំឲ្យខ្ញុំនិយាយអ្វីប្រាសចាក ពីសេចក្ដីពិតឡើយ ដ្បិតខ្ញុំសង្ឃឹមលើវិន័យរបស់ទ្រង់។
ពេលអស់អ្នកគោរពកោតខ្លាចទ្រង់ ឃើញខ្ញុំ គេនឹងមានអំណរ ដ្បិតខ្ញុំផ្ញើជីវិតលើបន្ទូលរបស់ទ្រង់។
ទ្រង់បានមកជួបស្តេច ទាំងនាំយកពរដ៏ប្រសើរមកជាមួយផង ទ្រង់បានយកមកុដមាសសុទ្ធ មកបំពាក់ក្បាលរបស់ស្តេច។
នៅពេលថ្ងៃ អុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងទ្រង់ បទចំរៀងនេះជាពាក្យទូរអាចំពោះ អុលឡោះជាម្ចាស់នៃជីវិតខ្ញុំ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! នៅពេលព្រឹក ទ្រង់ស្តាប់សំឡេងរបស់ខ្ញុំ ខ្ញុំចូលមកជួប ហើយនៅរង់ចាំទ្រង់ តាំងពីព្រលឹម។
ខ្ញុំសរសើរតម្កើងបន្ទូលសន្យារបស់អុលឡោះ ខ្ញុំទុកចិត្តលើអុលឡោះ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំកើត?។
ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង! ឱឃឹម និងពិណរបស់ខ្ញុំអើយ ចូរបន្លឺសំឡេងឡើង ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
ឱអុលឡោះតាអាឡាអើយ ខ្ញុំស្រែកអង្វរទ្រង់ ខ្ញុំចូលមកទូរអា នៅចំពោះទ្រង់តាំងពីព្រឹក។
នៅពេលយប់ ខ្ញុំចង់នៅជិតទ្រង់ ខ្ញុំក៏ស្វែងរកទ្រង់អស់ពីដួងចិត្តដែរ។ ពេលទ្រង់ដាក់ទោសមនុស្សនៅលើផែនដី ស្របតាមការវិនិច្ឆ័យរបស់ទ្រង់ ពួកគេនឹងស្គាល់សេចក្ដីសុចរិត។
ព្រឹកឡើង កាលងងឹតនៅឡើយ អ៊ីសាក្រោកឡើង គាត់ចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយទូរអានៅទីនោះ។