ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 118:19 - អាល់គីតាប

ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​បើក​ទ្វារ​នៃ​សេចក្ដីសុចរិត​ដល់​ខ្ញុំ​ផង ខ្ញុំ​នឹង​ចូល​តាម​ទ្វារទាំងនោះ ហើយ​អរព្រះគុណ​ព្រះយេហូវ៉ា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​បាន​ចូល​ទៅ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​នាំ​គ្នា​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​ចូល​ទៅ​លើក​តម្កើង​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​បើក​ទ្វារ​នៃ​សេចក្ដី​សុចរិត​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ចូល​ទៅ ហើយ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



ទំនុកតម្កើង 118:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ដំណាក់​របស់​ទ្រង់ ដោយ​អរ​គុណ ចូរ​នាំ​គ្នា​ចូល​មក​ក្នុង​ម៉ាស្ជិទ ដោយ​ពាក្យ​សរសើរ​តម្កើង! ចូរ​លើក​តម្កើង​ទ្រង់ ចូរ​សរសើរ​តម្កើង​នាម​ទ្រង់!


អុលឡោះ​ដែល​នៅ​ក្នុង​ដំណាក់​ដ៏‌វិសុទ្ធ ទ្រង់​ជា​បិតា​របស់​ក្មេង​កំព្រា ទ្រង់​រក​យុត្តិធម៌​ឲ្យ​ស្ត្រី​មេម៉ាយ។


ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ទ្រង់ ទាំង​អរ​គុណ និង​ច្រៀង គីតាបសាបូរ​ជូន​ទ្រង់


ចូរ​បើក​ទ្វារ​ឲ្យ​ប្រជា‌ជាតិ​ដ៏​សុចរិត ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចូល​ផង!


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។


ពេល​នោះ ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន?»។


អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។