អុលឡោះតាអាឡាជាម្ចាស់អើយទ្រង់សំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំឃើញ ស្របតាមចិត្តសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ទ្រង់។
ទំនុកតម្កើង 116:16 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំជាអ្នកបម្រើ របស់ទ្រង់ ដូចម្ដាយរបស់ខ្ញុំដែរ ទ្រង់បានរំដោះខ្ញុំឲ្យរួចពីស្លាប់។ ព្រះគម្ពីរខ្មែរសាកល ឱព្រះយេហូវ៉ាអើយ! ទូលបង្គំពិតជាបាវបម្រើរបស់ព្រះអង្គមែន! ទូលបង្គំជាបាវបម្រើរបស់ព្រះអង្គ ជាកូននៃស្រីបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ដូចម្ដាយរបស់ទូលបង្គំដែរ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំជាទាសារបស់ទ្រង់ពិត គឺជាទាសារបស់ទ្រង់ ហើយជាកូននៃទាសីរបស់ទ្រង់ តែទ្រង់បានស្រាយចំណងរបស់ទូលបង្គំចេញហើយ |
អុលឡោះតាអាឡាជាម្ចាស់អើយទ្រង់សំដែងស្នាដៃដ៏ឧត្តុង្គឧត្តមទាំងនេះ ឲ្យខ្ញុំឃើញ ស្របតាមចិត្តសប្បុរស ដោយយល់ដល់អ្នកបម្រើរបស់ទ្រង់។
ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ សូមប្រទានប្រាជ្ញាមកខ្ញុំផង ដើម្បីឲ្យខ្ញុំស្គាល់ដំបូន្មានរបស់ទ្រង់។
ដោយទ្រង់មានចិត្តមេត្តា ករុណាចំពោះខ្ញុំ សូមកំទេចខ្មាំងសត្រូវ និងបច្ចាមិត្ត ទាំងប៉ុន្មានរបស់ខ្ញុំ ឲ្យវិនាសសូន្យទៅ ដ្បិតខ្ញុំជាអ្នកបម្រើរបស់ទ្រង់។
សូមបែរមកមើលខ្ញុំ សូមប្រណីសន្ដោសខ្ញុំ សូមប្រទានកម្លាំងមកខ្ញុំ ហើយសង្គ្រោះខ្ញុំ ដែលជាខ្ញុំបម្រើរបស់ទ្រង់ផង!។
រសរបស់អុលឡោះតាអាឡាជាម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព
បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ អុលឡោះជាបិតានឹងលើកកិត្ដិយសអ្នកនោះ»។
ព្រោះពីយប់មិញមានម៉ាឡាអ៊ីកាត់របស់អុលឡោះ ដែលខ្ញុំជឿ និងគោរពបម្រើបានមកជិតខ្ញុំ
តែឥឡូវនេះបងប្អូនបានរួចពីអំណាចបាប មកបម្រើអុលឡោះវិញ។ បងប្អូនបានផលដែលធ្វើឲ្យបងប្អូនទៅជាបរិសុទ្ធ ដើម្បីឲ្យមានជីវិតអស់កល្បជានិច្ច
ខ្ញុំ យ៉ាកកូប ជាអ្នកបម្រើអុលឡោះ និងជាអ្នកបម្រើអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស សូមជម្រាបមកកុលសម្ព័ន្ធទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។