Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:19 - អាល់គីតាប

19 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ​ទ្រង់​សំដែង​ស្នា​ដៃ​ដ៏​ឧត្តុង្គ‌ឧត្តម​ទាំង​នេះ ឲ្យ​ខ្ញុំ​ឃើញ ស្រប​តាម​ចិត្ត​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ធ្វើ​ការ​ធំ​ទាំង​នេះ ដោយ​យល់​ដល់​ទូល‌បង្គំ ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ដើម្បី​សម្ដែង​ឲ្យ​ស្គាល់​អស់​ទាំង​ការ​ដ៏​ធំ​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​សម្តែង​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​ទាំង​នេះ​ឲ្យ​ទូលបង្គំ​ឃើញ ស្រប​តាម​ព្រះ‌ហឫទ័យ​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ធ្វើ​ការ​ធំ​ទាំង​នេះ ដោយ​យល់​ដល់​ទូលបង្គំ ហើយ​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ដើម្បី​នឹង​សំដែង ឲ្យ​ស្គាល់​អស់​ទាំង​ការ​ដ៏​ធំ​ទាំង​នេះ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​សំដែង​ស្នា​ដៃ​ដ៏​ឧត្តុង្គ‌ឧត្តម​ទាំង​នេះ ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ឃើញ ស្រប​តាម​បន្ទូល​សន្យា និង​ចិត្ត​សប្បុរស​របស់​ទ្រង់។


តើ​ខ្ញុំ​មាន​អ្វី​ជម្រាប​ជូន​ទ្រង់​ចំពោះ​កិត្តិ‌យស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ បើ​ទ្រង់​ជ្រាប​អំពី​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​យ៉ាង​ច្បាស់​ហើយ​នោះ?


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ទ្រង់ ក៏​គ្មាន​ម្ចាស​ឯ​ណា​ទៀត​ដែរ។


ស្នា‌ដៃ​របស់​ទ្រង់​ប្រកប​ទៅ​ដោយ រស្មី​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច សេចក្ដី​សុចរិត​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។


ទ្រង់​សំដែង​អំណាច ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឃើញ តាម​រយៈ​ស្នា‌ដៃ​របស់​ទ្រង់ គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជា‌ជាតិ​នានា ឲ្យ​ពួក​គេ។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ជា​អ្នក​បម្រើ របស់​ទ្រង់ ដូច​ម្ដាយ​របស់​ខ្ញុំ​ដែរ ទ្រង់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់។


យើង​នឹង​ការពារ ហើយ​សង្គ្រោះ​ក្រុង​នេះ ដោយ​យល់​ដល់​នាម​យើង និង​យល់​ដល់​ទត ជា​អ្នក​បម្រើ​របស់​យើង»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​រស​របស់​យើង​លើ​គាត់។ គាត់​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​សេចក្តី​សុចរិត។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា: អ៊ីស្រ‌អែល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង យើង​នឹង​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង តាម​រយៈ​អ្នក។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ឥឡូវ​នេះ សូម​ទ្រង់​ស្តាប់​ពាក្យ​ទូរអា និង​ពាក្យ​សូម‌អង្វរ​របស់​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​ទ្រង់​ផង។ ដោយ​យល់​ដល់​នាម​ទ្រង់ សូម​សំដែង​ចិត្ត​ប្រណី​មេត្តា​ចំពោះ​ទី‌សក្ការៈ​របស់​ទ្រង់ ដែល​ត្រូវ​គេ​បំផ្លាញ​នេះ​ផង។


មែន​ហើយ! ទ្រង់​ពេញ​ចិត្ត​សម្រេច​ដូច្នេះ។


តាម​ផែន​ការ​ដែល​ទ្រង់​បាន​គ្រោង​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ហើយ​ទ្រង់​បាន​សម្រេច​ដោយ‌សារ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា‌ជាអម្ចាស់​នៃ​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម