ទ្រង់បង្ហាញឲ្យម៉ូសា ស្គាល់គម្រោងការរបស់ទ្រង់ ទ្រង់បង្ហាញឲ្យប្រជាជនអ៊ីស្រអែល ស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់។
ទំនុកតម្កើង 111:6 - អាល់គីតាប ទ្រង់សំដែងអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ឃើញ តាមរយៈស្នាដៃរបស់ទ្រង់ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រកាសព្រះចេស្ដានៃកិច្ចការរបស់ព្រះអង្គ ដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដោយប្រទានមរតករបស់ប្រជាជាតិនានាដល់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានសម្ដែងព្រះចេស្តា នៃកិច្ចការរបស់ព្រះអង្គ ឲ្យប្រជារាស្ត្រព្រះអង្គឃើញ ដោយប្រទានឲ្យគេមានមត៌ក នៅអស់ទាំងសាសន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គសម្តែងឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ តាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានសំដែងព្រះចេស្តានៃការទ្រង់ ឲ្យរាស្ត្រទ្រង់ឃើញ ដោយប្រទានឲ្យគេគ្រងបានមរដកនៃអស់ទាំងសាសន៍ |
ទ្រង់បង្ហាញឲ្យម៉ូសា ស្គាល់គម្រោងការរបស់ទ្រង់ ទ្រង់បង្ហាញឲ្យប្រជាជនអ៊ីស្រអែល ស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់។
ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ទ្រង់ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃនគររបស់ទ្រង់
បើអ្នកសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យអ្នកទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យអ្នកទុកជាកម្មសិទ្ធិដែរ។
ដោយសារអំណាចរបស់ទ្រង់ ទ្រង់បានបណ្ដេញប្រជាជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជារាស្ត្ររបស់ទ្រង់ ឲ្យមកនៅជំនួស។ ទ្រង់បានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ពង្រីកទឹកដី។
ប្រជារាស្ត្ររបស់ទ្រង់ពុំបានចាប់យកទឹកដីនេះ ដោយសារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យជំនះ ដោយសារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យជំនះដោយសារជំនួយ និងអំណាចរបស់ទ្រង់ ព្រោះទ្រង់ស្រឡាញ់ ហើយពេញចិត្តនឹងពួកគេ។
ឱអុលឡោះអើយ ទ្រង់ជាស្តេចរបស់ខ្ញុំ! មានតែទ្រង់ទេដែលប្រទានជ័យជំនះ ដល់ប្រជារាស្ដ្ររបស់ទ្រង់។
ទ្រង់បានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ទ្រង់បានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
ប្រជាជនស្រែកជយឃោស ហើយក្រុមអ៊ីមុាំក៏ផ្លុំស្នែងដែរ។ កាលប្រជាជនឮស្នូរសំឡេងស្នែងគេនាំគ្នាស្រែកឡើងយ៉ាងខ្លាំង ពេលនោះកំពែងក្រុងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជនសំរុកឡើងទៅមុខរៀងៗខ្លួន ហើយដណ្តើមយកទីក្រុង។