យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ទំនុកតម្កើង 110:6 - អាល់គីតាប ទ្រង់វិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ ទ្រង់ទុកសាកសពរបស់គេ ឲ្យនៅពាសពេញគ្រប់ទីកន្លែង ហើយទ្រង់កំទេចមេដឹកនាំរបស់គេនៅ ទួទាំងប្រទេស។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោមប្រជាជាតិនានា ទាំងបំពេញទីនោះដោយសាកសព; ព្រះអង្គនឹងវាយកម្ទេចមេដឹកនាំលើផែនដីទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម ជាតិសាសន៍ទាំងឡាយ ទាំងបំពេញក្រុងទាំងនោះដោយសាកសព ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ នៅលើផែនដីទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គវិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ ព្រះអង្គទុកសាកសពរបស់គេ ឲ្យនៅពាសពេញគ្រប់ទីកន្លែង ហើយព្រះអង្គកម្ទេចមេដឹកនាំរបស់គេនៅ ទួទាំងប្រទេស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងជំនុំជំរះនៅកណ្តាលអស់ទាំងសាសន៍ ឲ្យមានពេញដោយសាកសព ទ្រង់នឹងវាយបំបែកក្បាលនៃនគរជាច្រើន |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
ខ្មាំងសត្រូវទុកសក់វែង ដើម្បីធ្វើចំបាំងសាសនា ក៏ប៉ុន្តែ អុលឡោះនឹងកំទេចក្បាល របស់ជនទុច្ចរិតទាំងនោះ។
អុលឡោះតាអាឡាមានបន្ទូលថា «យើងនឹងនាំពួកគេពីភ្នំបាសាន យើងនឹងនាំពួកគេឡើងពីបាតសមុទ្រមក
ព្រមទាំងឲ្យមានអំណរសប្បាយ ក្នុងការកោតខ្លាចអុលឡោះតាអាឡា បុត្រានេះមិនវិនិច្ឆ័យ តាមលក្ខណៈខាងក្រៅឡើយ ហើយទ្រង់ក៏មិនកាត់ក្ដី តាមដែលឮគេនិយាយដែរ។
ទ្រង់នឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា ទ្រង់នឹងសំរុះសំរួលជាតិសាសន៍ជាច្រើន ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មករំលាយធ្វើជាផាលនង្គ័ល ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
គាត់នឹងមិនទន់ខ្សោយឡើយ គាត់អង់អាចជានិច្ច រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ នៅលើផែនដី ហើយមនុស្សនៅតាមកោះនានានាំគ្នា រង់ចាំទទួលវិន័យពីគាត់។
សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ យើងនឹងគ្រប់គ្រងលើប្រជាជននានា ដោយបារមីរបស់យើង មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។
ពេលគេចេញពីម៉ាស្ជិទ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។
អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។
ទ្រង់នឹងធ្វើជាចៅក្រមរវាង ជាតិសាសន៍ដ៏ច្រើន ទ្រង់នឹងសំរុះសំរួលប្រជាជាតិដ៏ខ្លាំងពូកែ ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មកដំធ្វើជាផាលនង្គ័ល ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
ទ្រង់ចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ និងសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង។ ទ្រង់ប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ទ្រង់កំទេចពួកគេឲ្យវិនាសសូន្យ ទាំងអស់គ្នា។ - សម្រាក
អុលឡោះជាបិតាមិនដាក់ទោសនរណាឡើយ គឺទ្រង់បានប្រគល់អំណាចដាក់ទោសទាំងអស់ឲ្យបុត្រាវិញ
បន្ទាប់មក គេយកធុងចេញទៅក្រៅទីក្រុង ដើម្បីបញ្ជាន់ផ្លែ ពេលនោះ មានឈាមហូរចេញពីធុងមកមានកំពស់ត្រឹមមាត់សេះ ចម្ងាយប្រមាណបីរយគីឡូម៉ែត្រ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញសេះសមួយលេចមក។ គាត់ដែលនៅលើសេះនោះ មាននាមថា «ស្មោះត្រង់ហើយពិតប្រាកដ» គាត់វិនិច្ឆ័យ និងច្បាំងប្រកបដោយយុត្ដិធម៌។
អស់អ្នកដែលប្រឆាំងនឹងអុលឡោះតាអាឡា មុខជាត្រូវអន្តរាយ ទ្រង់ធ្វើឲ្យមានរន្ទះពីលើមេឃ បាញ់ចំពួកគេ។ អុលឡោះតាអាឡានឹងវិនិច្ឆ័យទោសផែនដីទាំងមូល ទ្រង់ប្រទានកម្លាំងដល់ស្តេច ដែលទ្រង់ជ្រើសរើស ព្រមទាំងប្រទានអំណាចដល់ស្តេច ដែលទ្រង់បានតែងតាំង»។