ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ទំនុកតម្កើង 110:4 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាបានស្បថ ហើយមិនប្ដូរព្រះហឫទ័យឡើយ ថា៖ “អ្នកជាបូជាចារ្យជារៀងរហូត ក្នុងលំដាប់ថ្នាក់របស់ម៉ិលគីស្សាដែក”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានស្បថ ហើយព្រះអង្គនឹងមិនប្រែព្រះហឫទ័យឡើយ ថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកមិលគីស្សាដែក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា: «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្ដេចម៉ិលគីស្សាដែក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់បានស្បថហើយ ថាឯងជាសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក ទ្រង់នឹងមិនប្រែព្រះហឫទ័យឡើយ |
ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
អុលឡោះតាអាឡាមានបន្ទូលសន្យាជាមួយ ស្តេចទត ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
គឺគាត់នោះហើយដែលនឹងសង់ម៉ាស្ជិទ របស់អុលឡោះតាអាឡា។ គាត់នឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង គាត់អង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់គាត់។ អ៊ីមុាំមួយនាក់អង្គុយលើបល្ល័ង្កមួយទៀត ហើយអ្នកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
អុលឡោះក៏មានបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក»។
គឺឆ្ពោះទៅកាន់កន្លែងដែលអ៊ីសាបានចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយអ៊ីសាក៏បានទទួលឋានៈជាមូស្ទីរហូតអស់កល្បជានិច្ច តាមរបៀបស្តេចម៉ិលគីស្សាដែក។
មុខងារអ៊ីមុាំ ជាគ្រឹះនៃគីតាបហ៊ូកុំរបស់ប្រជារាស្ដ្រអ៊ីស្រអែល ប្រសិនបើមុខងារជាអ៊ីមុាំបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងអ៊ីមុាំមួយទៀត តាមរបៀបស្តេចម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីអ៊ីមុាំ តាមរបៀបណាពីហារ៉ូនទៅវិញ?។
ដ្បិតគីតាបបានផ្ដល់សក្ខីភាពអំពីអ៊ីសាថា«អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ តាមរបៀបស្តេចម៉ិលគីស្សាដែក»។
រីឯអ៊ីសាវិញ គាត់បានទទួលមុខងារជាអ៊ីមុាំ ដោយអុលឡោះបានស្បថ គឺអុលឡោះមានបន្ទូលមកកាន់អ៊ីសាថា«“អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ”អុលឡោះជាអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។
ហ៊ូកុំបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមូស្ទី។ រីឯបន្ទូលសម្បថរបស់អុលឡោះ ដែលមានមកតាមក្រោយហ៊ូកុំ បានតែងតាំងបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមូស្ទីវិញ។
អ៊ីសាបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមអ៊ីមុាំបម្រើអុលឡោះ ជាបិតារបស់គាត់។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់គាត់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!។