Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 5:6 - អាល់គីតាប

6 អុលឡោះ​ក៏​មាន​បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដូចដែល​ព្រះអង្គ​មានបន្ទូល​នៅ​កន្លែង​មួយទៀត​ថា​:“អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ដូច​នៅ​ក្នុង​បទគម្ពីរ​មួយ​ទៀត​ ព្រះជាម្ចាស់​មាន​បន្ទូល​ដែរ​ថា៖ «ព្រះអង្គ​ជា​សង្ឃ​ដូច​លោក​ម៉ិលគីស្សាដែក​អស់កល្ប​ជានិច្ច»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​នៅ​កន្លែង​មួយ​ទៀត​ថា៖ «អ្នក​ជា​សង្ឃ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សា‌ដែក» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ជាម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​វគ្គ​មួយ​ទៀត​ថា៖ «ព្រះអង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច​ក្នុង​បទ​១​ទៀត ព្រះ​ក៏​មាន​បន្ទូល​ថា «ឯង​ជា​សង្ឃ​នៅ​អស់​‌កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិល‌គីស្សាដែក»

សូមមើលជំពូក ចម្លង




ហេព្រើរ 5:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា ដោយ​ឥត​ប្រែ‌ប្រួល​ថា: «អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្ដេច​ម៉ិលគី‌ស្សាដែក»។​


ហើយ​អុលឡោះ​ក៏​ប្រកាស​តែង‌តាំង​អ៊ីសា​ជា​មូស្ទី តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ដែរ។


គឺ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ដែល​អ៊ីសា​បាន​ចូល​ទៅ​មុន ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ហើយ​អ៊ីសា​ក៏​បាន​ទទួល​ឋានៈ​ជា​មូស្ទី​រហូត​អស់‌កល្ប​ជា‌និច្ច តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក។


មុខ‌ងារ​អ៊ីមុាំ ជា​គ្រឹះ​នៃ​គីតាប​ហ៊ូកុំ​របស់​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​អ៊ីមុាំ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​អ៊ីមុាំ​មួយ​ទៀត តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​អ៊ីមុាំ តាម​របៀប​ណាពី​ហារ៉ូន​ទៅ​វិញ?។


ប្រសិន​បើ​មាន​ការ​តែង‌តាំង​អ៊ីមុាំ​មួយ​រូប​ទៀត ដូច​ស្តេច​ម៉ិល‌គីស្សា‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។


ដ្បិត​គីតាប​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា«អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​ម៉ិល‌គីស្សា‌ដែក»។


រីឯ​អ៊ីសា​វិញ គាត់​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ ដោយ​អុលឡោះ​បាន​ស្បថ គឺ​អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីសា​ថា«“អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ”អុលឡោះ‌ជាអម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ទ្រង់​នឹង​មិន​ប្រែ‌ប្រួល​ឡើយ»។


ស្តេច​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ស្តេច​ដូច​បុត្រា​របស់​អុលឡោះ ហើយ​ស្ថិត​នៅ​ជា​អ៊ីមុាំ​រហូត​ត​រៀង​ទៅ។


លោក​លេវីដែល​ទទួល​ជំនូន​មួយ​ភាគ​ដប់​នោះ ជា​មនុស្ស​តែងតែ​ស្លាប់។ រីឯ​ស្តេច​ម៉ិល‌គីស្សា‌ដែក​វិញ គាត់​មាន​ជីវិត​រស់​ដូច​គីតាប​បាន​បញ្ជាក់​ស្រាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម