ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 109:3 - អាល់គីតាប

គេ​ពោល​ពាក្យ​សំអប់​មក​លើ​ខ្ញុំ ហើយ​វាយ​ប្រហារ​ខ្ញុំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក៏​ព័ទ្ធជុំវិញ​ទូលបង្គំ​ដោយ​ពាក្យ​នៃ​សម្អប់ ហើយ​វាយប្រហារ​ទូលបង្គំ​ដោយគ្មានមូលហេតុ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំ‌វិញ ដោយ​ពាក្យ​សម្អប់ ក៏​តយុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ពោល​ពាក្យ​សម្អប់​មក​លើ​ទូលបង្គំ ហើយ​វាយ​ប្រហារ​ទូលបង្គំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បាន​ឡោម‌ព័ទ្ធ​ទូលបង្គំ​ជុំវិញ ដោយ​ពាក្យ​សំអប់ ក៏​ត‌យុទ្ធ​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ

សូមមើលជំពូក



ទំនុកតម្កើង 109:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​សម្តេច​អាប់‌សាឡុម​កំពុង​តែ​ធ្វើ​គូរបាន សម្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​តាម​រក​លោក​អហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ។ ដូច្នេះ ចំនួន​មនុស្ស​ដែល​ចូល​រួម​បះ‌បោរ​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម បាន​កើន​ច្រើន​ឡើង ហើយ​មាន​កម្លាំង​រឹត​តែ​ខ្លាំង​ឡើង​ដែរ។


ពួក​គេ​ដេញ​តាម​ខ្ញុំ​ទាន់ ហើយ​ឡោម‌ព័ទ្ធ​ខ្ញុំ​ទៀត​ផង គេ​សម្លក់‌សម្លឹង​មក​ខ្ញុំ បម្រុង​នឹង​ប្រហារ​ជីវិត​ខ្ញុំ


សត្រូវ​របស់​ខ្ញុំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំ‌វិញ​ខ្ញុំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន​ ។


សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន ជា​សត្រូវ​នឹង​ខ្ញុំ បាន​អរ​សប្បាយ ព្រោះ​តែ​ខ្ញុំ​ចាញ់ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ​ផល ពេប‌ជ្រាយ​ដាក់​ខ្ញុំ​ឡើយ។


ពួក​គេ​មិន​ចេះ​និយាយ​ដោយ​សំរួល​ទេ ផ្ទុយ​ទៅ​វិញ គេ​តែងតែ​ប្រឌិត​រឿង​ផ្សេងៗ មួល​បង្កាច់​មនុស្ស​សន្សំ​សុខ​នៅ​ក្នុង​ស្រុក។


អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ ដើម្បី​ទាក់​ខ្ញុំ ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។


អ្នក​ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ខ្ញុំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ខ្ញុំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ខ្ញុំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ខ្ញុំ​មិន​បាន​យក​របស់​នោះ​សោះ!


ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាន នឹង​មហា‌សាគរ​ដែល​នៅ​ឡោម‌ព័ទ្ធ​ខ្ញុំ ព្រម​ទាំង​គ្រប​ពី​លើ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។


គាត់​ជម្រាប​ទៀត​ថា៖ «ហេតុ​អ្វី​ស្តេច​ចេះ​តែ​តាម​ចាប់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?។