Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:18 - អាល់គីតាប

18 គាត់​ជម្រាប​ទៀត​ថា៖ «ហេតុ​អ្វី​ស្តេច​ចេះ​តែ​តាម​ចាប់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 រួច​ទូល​សួរ​ទៀត​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ដេញ​តាម​ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ដូច្នេះ? តើ​ទូល‌បង្គំ​បាន​ធ្វើ​អ្វី​ខុស? តើ​ទូល​បង្គំ​មាន​ទោស​អ្វី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូលបង្គំ​ដូច្នេះ? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី? តើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូលបង្គំ ដេញ​តាម​ទូលបង្គំ​ជា​បាវ​បំរើ​ទ្រង់​ដូច្នេះ តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី ឬ​មាន​ទោស​យ៉ាង​ណា

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មេ​ដឹក​នាំ​បៀត‌បៀន​ខ្ញុំ ដោយ​ឥត​មូល​ហេតុ ក៏​ប៉ុន្តែ មាន​តែ​បន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច!។


អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ ដើម្បី​ទាក់​ខ្ញុំ ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។


អ្នក​ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ខ្ញុំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ខ្ញុំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ខ្ញុំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ខ្ញុំ​មិន​បាន​យក​របស់​នោះ​សោះ!


យេរេមា​សួរ​ស្តេច​សេដេ‌គា​ទៀត​ថា៖ «តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ស្តេច ឬ​ខុស​ចំពោះ​ពួក​នាម៉ឺន និង​ប្រជា‌ជន​នេះ បាន​ជា​គេ​យក​ខ្ញុំ​មក​ឃុំ‌ឃាំង​ដូច្នេះ?


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​អុលឡោះ​ជា​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា​តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ដ​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ?


ទត​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។


ទត​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្តេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ឪពុក​របស់​បង បាន​ជា​ស្តេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។


គាត់​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ចេះ​តែ​ស្តាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ជម្រាប​ស្តេច​ថា “ទត​ចង់​ព្យាបាទ​ស្តេច”ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម