ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលទ្រង់បានធ្វើ ចូរនឹកដល់អំណាច និង ការជំនុំជម្រះទាំងប៉ុន្មានដែលទ្រង់បានសម្រេច។
ទំនុកតម្កើង 106:7 - អាល់គីតាប កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ទ្រង់ទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលទ្រង់បានធ្វើចំពោះពួកគេ ដោយចិត្តមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅក្បែរសមុទ្រក្រហម។ ព្រះគម្ពីរខ្មែរសាកល ដូនតារបស់យើងខ្ញុំមិនបានចាប់ភ្លឹកនឹងកិច្ចការដ៏អស្ចារ្យទាំងឡាយរបស់ព្រះអង្គ កាលនៅអេហ្ស៊ីប; ពួកគាត់មិនបាននឹកចាំភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គឡើយ ផ្ទុយទៅវិញ ពួកគាត់បានបះបោរនៅក្បែរសមុទ្រ គឺត្រង់សមុទ្រក្រហម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនៅស្រុកអេស៊ីព្ទ បុព្វបុរសរបស់យើងខ្ញុំ មិនបានពិចារណាអំពីការដ៏អស្ចារ្យ របស់ព្រះអង្គទេ ក៏មិនបាននឹកចាំពីព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គដែរ គឺគេបានបះបោរនៅមាត់សមុទ្រ គឺនៅសមុទ្រក្រហម ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ព្រះអង្គទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលព្រះអង្គបានធ្វើចំពោះពួកគេ ដោយព្រះហឫទ័យមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅក្បែរសមុទ្រកក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឰយុកោយើងខ្ញុំមិនបានពិចារណាយល់ ពីការអស្ចារ្យរបស់ទ្រង់នៅស្រុកអេស៊ីព្ទទេ ក៏មិនបាននឹកចាំពីសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ដែរ គេបានបះបោរនៅត្រង់មាត់សមុទ្រវិញ គឺជាសមុទ្រក្រហម |
ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលទ្រង់បានធ្វើ ចូរនឹកដល់អំណាច និង ការជំនុំជម្រះទាំងប៉ុន្មានដែលទ្រង់បានសម្រេច។
ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
រីឯខ្ញុំវិញ ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់បាន ដោយសារតែទ្រង់មានចិត្តសប្បុរស យ៉ាងខ្លាំងចំពោះខ្ញុំ ខ្ញុំសូមក្រាបថ្វាយបង្គំទ្រង់ ដោយបែរមុខតម្រង់ទៅរកម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ទាំងគោរពកោតខ្លាច។
ឱអុលឡោះអើយ! សូមប្រណីសន្ដោសខ្ញុំផង ដ្បិតទ្រង់មានចិត្ត មេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសឲ្យខ្ញុំផង ដ្បិតទ្រង់មានចិត្ត អាណិតមេត្តាដ៏ទូលំទូលាយ។
ពួកគេបានភ្លេចពីស្នាដៃដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលទ្រង់បានសំដែងឲ្យគេឃើញ។
ពួកគេពុំបាននឹកឃើញ អំពីអំណាចរបស់ទ្រង់ទេ ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលទ្រង់បានរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។
មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?។
អ្នកបានឃើញហេតុការណ៍ជាច្រើន តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ អ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។
អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណា ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។
ខ្ញុំសូមរំលឹកពីអំពើដ៏សប្បុរសរបស់អុលឡោះតាអាឡា ខ្ញុំសរសើរតម្កើងអុលឡោះតាអាឡា ចំពោះកិច្ចការទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តមកលើយើង។ ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល ទ្រង់ប្រទានមកជនជាតិអ៊ីស្រអែល គឺកិច្ចការដែលទ្រង់បានសំដែងចំពោះពួកគេ ដោយចិត្តមេត្តាករុណាដ៏លើសលប់ និងចិត្តសប្បុរសពន់ប្រមាណ។
ទោះបីទ្រង់ដាក់ទោសក្ដី ទ្រង់នៅតែអាណិតមេត្តាដដែល ដ្បិតចិត្តសប្បុរសរបស់ទ្រង់ ធំពន់ពេកក្រៃ។
ដូច្នេះ ទោះបីគេខំប្រឹងមើល ក៏ពុំឃើញ គេខំប្រឹងស្ដាប់ ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្ដគំនិត ហើយអុលឡោះនឹងអត់ទោសឲ្យគេ»។
ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើមបងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកខតាន់» ហៅបងប្អូនថា «ពួកមិនខតាន់» ព្រោះគេសំគាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។
ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកដូច្នេះ។
“យើងបានដឹកនាំអ្នករាល់គ្នាក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ សម្លៀកបំពាក់របស់អ្នករាល់គ្នាមិនដែលរេចរិល ហើយស្បែកជើងរបស់អ្នករាល់គ្នាក៏មិនដែលសឹកដែរ។