ពេលរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនយ៉ាកកូបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ រ៉ាជែលពោលទៅកាន់យ៉ាកកូបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
ទំនុកតម្កើង 106:33 - អាល់គីតាប គឺពួកគេធ្វើឲ្យគាត់ឆ្អែតចិត្ត ហើយមានប្រសាសន៍ចេញមក ដោយពុំបានគិត។ ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកគាត់ធ្វើឲ្យវិញ្ញាណរបស់លោកល្វីងជូរចត់ នោះលោកក៏និយាយឥតបើគិតដោយបបូរមាត់របស់លោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេធ្វើឲ្យចិត្តលោកជូរល្វីង ហើយបបូរមាត់លោកក៏និយាយចេញមក ដោយមិនបានគិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺពួកគេធ្វើឲ្យលោកឆ្អែតចិត្ត ហើយមានប្រសាសន៍ចេញមក ដោយពុំបានគិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេបានរំអុកដល់ចិត្តលោក ហើយបបូរមាត់លោកបាននិយាយឥតបើគិត។ |
ពេលរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនយ៉ាកកូបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ រ៉ាជែលពោលទៅកាន់យ៉ាកកូបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។
អៃយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីអុលឡោះយ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីទ្រង់យ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសំដីឡើយ។
ដ្បិតពួកគេបានបះបោរប្រឆាំង នឹងបន្ទូលរបស់អុលឡោះ និងមាក់ងាយការប្រៀនប្រដៅ របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្នប្រយែង ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសំដី។ ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។
ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យទ្រង់ព្រួយចិត្ត!។
យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុសដោយពាក្យសំដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។