ចូរសរសើរតម្កើងអុលឡោះ! ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ទំនុកតម្កើង 105:45 - អាល់គីតាប ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ទ្រង់ និងធ្វើតាមហ៊ូកុំរបស់ទ្រង់។ ចូរសរសើរតម្កើងអុលឡោះ! ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យពួកគេកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ ហើយរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យគេបានប្រតិបត្តិ តាមច្បាប់របស់ព្រះអង្គ ហើយប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះអង្គ ហាលេលូយ៉ា ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យពួកគេប្រតិបត្តិតាម សេចក្ដីប្រៀនប្រដៅរបស់ព្រះអង្គ និងធ្វើតាមវិន័យរបស់ព្រះអង្គ។ ហាលេលូយ៉ា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ |
ចូរសរសើរតម្កើងអុលឡោះ! ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតទ្រង់សប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
ចូរសរសើរតម្កើងអុលឡោះ! ចូរសរសើរតម្កើង អុលឡោះនៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងទ្រង់នៅក្នុងលំហអាកាស ដែលជាដំណាក់ដ៏រឹងមាំរបស់ទ្រង់!
ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើអុលឡោះ មិនភ្លេចពីស្នាដៃរបស់ទ្រង់ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ទ្រង់
«ឥឡូវនេះ អ៊ីស្រអែលអើយ ចូរស្តាប់ ហើយប្រតិបត្តិតាមហ៊ូកុំផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលអុលឡោះតាអាឡា ជាម្ចាស់នៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។
អ្នកត្រូវកាន់តាមហ៊ូកុំ និងបទបញ្ជារបស់ទ្រង់ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នក ទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរ នៅលើទឹកដីដែលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រទានឲ្យអ្នករហូតតទៅ»។
ត្រូវដើរតាមមាគ៌ាដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបង្គាប់មក ឥតល្អៀងត្រង់ណាឡើយ ដើម្បីឲ្យអ្នករាល់គ្នា មានជីវិត មានសុភមង្គល និងមានអាយុយឺនយូរ នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់»។
អ៊ីសាបានលះបង់ជីវិតរបស់គាត់ផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឲ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ដ្រមួយទុកសម្រាប់គាត់ផ្ទាល់ជាប្រជារាស្ដ្រដែលខ្នះខ្នែងប្រព្រឹត្ដអំពើល្អ។