អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
ទំនុកតម្កើង 105:11 - អាល់គីតាប គឺទ្រង់មានបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។ ព្រះគម្ពីរខ្មែរសាកល ដោយមានបន្ទូលថា៖ “យើងនឹងប្រគល់ដែនដីកាណានដល់អ្នក ទុកជាចំណែកមរតករបស់អ្នករាល់គ្នា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ករបស់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង |
អុលឡោះតាអាឡាបានមកឲ្យអ៊ីប្រាំឃើញ ហើយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះ ដល់ពូជពង្សរបស់អ្នក»។ នៅទីនោះ អ៊ីប្រាំបានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ដែលបានមកឲ្យគាត់ឃើញ។
ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះឲ្យអ្នក និងឲ្យពូជពង្សរបស់អ្នករហូតតទៅ។
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
ទ្រង់បណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺទ្រង់ឲ្យកុលសម្ព័ន្ធអ៊ីស្រអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។