តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
ទំនុកតម្កើង 104:19 - អាល់គីតាប ទ្រង់បានបង្កើតព្រះច័ន្ទ ដើម្បីកំណត់ពេលវេលា ហើយព្រះអាទិត្យក៏ស្គាល់ពេល ដែលត្រូវលិចទៅវិញដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបង្កើតព្រះចន្ទដើម្បីកំណត់រដូវ រីឯព្រះអាទិត្យក៏ដឹងពេលដែលវាត្រូវលិច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានតម្រូវព្រះចន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្កើតព្រះច័ន្ទ ដើម្បីកំណត់ពេលវេលា ហើយព្រះអាទិត្យក៏ស្គាល់ពេល ដែលត្រូវលិចទៅវិញដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដំរូវព្រះចន្ទ ទុកសំរាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ |
តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា ឲ្យមានពេលព្រឹក ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណា អាចបំបាំងកំដៅរបស់ព្រះអាទិត្យបានឡើយ។
ពេលខ្ញុំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាដៃរបស់ទ្រង់ ហើយសម្លឹងមើលព្រះច័ន្ទ និងហ្វូងតារាដែលទ្រង់ដាក់នៅលើមេឃនោះ
អុលឡោះតាអាឡាដែលតែងតាំងព្រះអាទិត្យ ឲ្យបំភ្លឺនៅពេលថ្ងៃ ហើយព្រះច័ន្ទ និងហ្វូងតារា បំភ្លឺនៅពេលយប់ តាមពេលកំណត់ ទ្រង់ធ្វើឲ្យកក្រើកទឹកសមុទ្រ និងមានរលកបក់បោក ទ្រង់ដែលមាននាមថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល” មានបន្ទូលថា៖
ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្តោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា បានបណ្តោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។