Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ព្រះអង្គ​បាន​បង្កើត​ព្រះចន្ទ​ដើម្បី​កំណត់​រដូវ រីឯ​ព្រះអាទិត្យ​ក៏​ដឹង​ពេលដែល​វា​ត្រូវលិច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះអង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទ ដើម្បី​កំណត់​ពេល​វេលា ហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេល ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ទ្រង់​បាន​ដំរូវ​ព្រះ‌ចន្ទ ទុក​សំរាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ទ្រង់​បាន​បង្កើត​ព្រះ‌ច័ន្ទ ដើម្បី​កំណត់​ពេល​វេលា ហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេល ដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ឯង​កើត​មក តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់


ព្រះ‌អាទិត្យ​រះ​ពី​ជើង​មេឃ​ម្ខាង ហើយ​ត្រាច់​ចរវង់​ទៅ​ដល់​ជើង​មេឃ​ម្ខាង គ្មាន​អ្វី​កំបាំង​ពី​កម្ដៅ​ព្រះ‌អាទិត្យ​បាន​ឡើយ។


ពេល​ថ្ងៃ​ជា​របស់​ព្រះ‌អង្គ ហើយ​ពេល​យប់​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​បង្កើត​ឲ្យ​មាន​ពន្លឺ និង​ព្រះ‌អាទិត្យ។


ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន


ព្រះ​ដែល​ប្រទាន​ព្រះ‌អាទិត្យ សម្រាប់​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ ហើយ​តាំង​របៀប​នៃ​ព្រះ‌ចន្ទ និង​តារា​ទាំង​ប៉ុន្មាន​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ជា​ព្រះ​ដែល​បណ្ដាល​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដល់‌ម៉្លេះ​បាន​ជា​ឮ​សន្ធឹក​រលក ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖


ហើយ​ក្រែង​អ្នក​រាល់​គ្នា​ងើប​ភ្នែក​ទៅ​លើ​មេឃ ហើយ​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​អស់​នៅ​លើ​មេឃ នោះ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ក្រោម​មេឃ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម