ទំនុកតម្កើង 102:7 - អាល់គីតាប ខ្ញុំនៅទន្ទឹងរង់ចាំប្រៀបដូចជា សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានចាំយាម ក៏បានដូចជាសត្វស្លាបដែលនៅឯកោលើដំបូលផ្ទះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនៅទន្ទឹងរង់ចាំ ដូចជាសត្វចាបគ្មានគូ នៅលើដំបូលផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនៅទន្ទឹងរង់ចាំប្រៀបដូចជា សត្វស្លាបឯកោទំនៅលើដំបូលផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ |
ខ្ញុំទន្ទឹងរង់ចាំអុលឡោះតាអាឡា ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត ពិតមែនហើយ ខ្ញុំរង់ចាំទ្រង់ជាងអ្នកយាម រង់ចាំពេលព្រឹកទៅទៀត។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ! ខ្ញុំស្រែកហៅរកទ្រង់នៅពេលថ្ងៃ តែទ្រង់មិនឆ្លើយតបទេ នៅពេលយប់ក៏ខ្ញុំស្រែកដែរ តែមិនបានធូរស្បើយឡើយ។
មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងខ្ញុំ មិនហ៊ានចូលជិតខ្ញុំទេ ព្រោះខ្លាចដំបៅរបស់ខ្ញុំ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំ ក៏ឈរនៅឆ្ងាយពីខ្ញុំដែរ។
អុលឡោះតាអាឡាអើយ ទ្រង់ធ្វើឲ្យខ្ញុំ ទទួលទានដំណេកមិនលក់សោះ ខ្ញុំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។