ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក នោះទ្រង់រឹតតែមិនទុកចិត្តទៅទៀត!
ទីតុស 1:16 - អាល់គីតាប គេប្រកាសថា ខ្លួនស្គាល់អុលឡោះហើយ ប៉ុន្ដែ តាមអំពើដែលគេប្រព្រឹត្ដ គេបែរជាបដិសេធមិនទទួលស្គាល់ទ្រង់ទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្ដអំពើល្អបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕ Khmer Christian Bible ពួកគេប្រកាសថាស្គាល់ព្រះជាម្ចាស់ ប៉ុន្ដែតាមរយៈការប្រព្រឹត្តិ ពួកគេមិនទទួលស្គាល់ព្រះអង្គទេ ពួកគេជាមនុស្សគួរខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយគ្មានប្រយោជន៍សម្រាប់ការល្អទាំងឡាយទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រកាសថាខ្លួនស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយរឹងចចេស ជាមនុស្សមិនសមនឹងអំពើល្អឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រកាសថាខ្លួនស្គាល់ព្រះជាម្ចាស់ហើយ ប៉ុន្តែ តាមអំពើដែលគេប្រព្រឹត្ត គេបែរជាបដិសេធមិនទទួលស្គាល់ព្រះអង្គទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្តអំពើល្អឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរខ្ពើម ហើយរឹងចចេស គឺជាមនុស្សឥតមានប្រយោជន៍អ្វីដល់ការល្អទាំងអស់។ |
ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក នោះទ្រង់រឹតតែមិនទុកចិត្តទៅទៀត!
ជនប្រភេទខ្លះស្មានថា ខ្លួនជាមនុស្សបរិសុទ្ធ ក៏ប៉ុន្តែ គេមិនដែលជម្រះអំពើសៅហ្មងចេញពីខ្លួនឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសំដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកនាមអុលឡោះតាអាឡាធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកម្ចាស់របស់ ជនជាតិអ៊ីស្រអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ហ៊ូកុំម្ចាស់របស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត និងក្បត់អុលឡោះតាអាឡា ហើយងាកចេញឆ្ងាយពីម្ចាស់របស់យើងខ្ញុំ យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ ព្រមទាំងការបះបោរប្រឆាំងនឹងទ្រង់ ជាពាក្យសំដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
ទ្រង់បានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចំរើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីនាមទ្រង់មិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីទ្រង់។
ទោះបីគេស្បថ ដោយយកអុលឡោះតាអាឡា ដែលនៅអស់កល្បធ្វើជាសាក្សីក្ដី ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
នេះជាពាក្យរបស់អ្នកដែលបានឮបន្ទូល របស់អុលឡោះ អ្នកដែលស្គាល់តំរិះរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។
ដោយពួកគេយល់ថា មិនបាច់ស្គាល់អុលឡោះយ៉ាងច្បាស់ ទ្រង់ក៏បណ្ដោយគេទៅតាមគំនិតឥតពិចារណារបស់ខ្លួន គឺឲ្យគេប្រព្រឹត្ដអំពើដែលមិនត្រូវប្រព្រឹត្ដ។
សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសំដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យអុលឡោះខឹងនឹងពួកអ្នកប្រឆាំងទ្រង់។
យើងត្រូវដឹងទៀតថា ហ៊ូកុំមិនមែនចែងទុក សម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សដែលគ្មានហ៊ូកុំ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍អុលឡោះ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ
អ្នកណាមិនរវល់ថែទាំសាច់ញាតិរបស់ខ្លួន ជាពិសេស មិនថែទាំអ្នកដែលនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ អ្នកនោះបានក្បត់ជំនឿរបស់ខ្លួន ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់អុលឡោះ មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។
ចូររំលឹកដាស់តឿនបងប្អូន ឲ្យគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាចឲ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង។
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
អ្នកណាពោលថា «ខ្ញុំស្គាល់អ៊ីសាហើយ» តែមិនកាន់តាមបទបញ្ជារបស់គាត់ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍អុលឡោះ ពួកគេបានបង្ខូចក្តីមេត្តារបស់អុលឡោះជាម្ចាស់នៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាចៅហ្វាយ និងជាអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។
គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្ដអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហកក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុក ក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះទើបអាចចូលបាន។
ពួកកំសាក ពួកមិនជឿ ពួកប្រព្រឹត្ដអំពើគួរស្អប់ខ្ពើម ពួកសម្លាប់គេ ពួកប្រាសចាកសីលធម៌ ពួកគ្រូធ្មប់ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងពួកកុហកទាំងប៉ុន្មាន នឹងទទួលទោសនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលកំពុងតែឆេះ»។ នេះហើយជាសេចក្ដីស្លាប់ទីពីរ។
សាំយូអែលមានប្រសាសន៍ថា៖ «តើអុលឡោះតាអាឡាពេញចិត្តនឹងគូរបានដុត ព្រមទាំងគូរបានផ្សេងៗ ខ្លាំងជាងការស្តាប់បង្គាប់ទ្រង់ឬ? ទេ! ការស្តាប់បង្គាប់ប្រសើរជាងធ្វើគូរបានទៅទៀត ការយកចិត្តទុកដាក់ស្តាប់ ក៏ប្រសើរជាងការជូនខ្លាញ់ចៀមឈ្មោលដែរ។
ស្តេចសូលមានប្រសាសន៍ទៅកាន់សាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបដោយល្មើសនឹងបទបញ្ជារបស់អុលឡោះតាអាឡា ហើយខ្ញុំក៏បានធ្វើខុសនឹងពាក្យរបស់លោកដែរ ដ្បិតខ្ញុំខ្លាចពលទាហាន ហើយធ្វើតាមពួកគេ។