ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 9:9 - អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ តែ​ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សេចក្ដីមេត្តា និង​ការលើកលែងទោស​ជារបស់​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទោះបីជា​យើងខ្ញុំ​បាន​បះបោរ​នឹង​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​សេចក្ដី​មេត្តា‌ករុណា និងការ​អត់​ទោស នោះ​ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ តែ​ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​អត់​ទោស នោះ​ជា​របស់​ផង​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ​វិញ ទោះ​បើ​យើង​ខ្ញុំ​បាន​បះ‌បោរ​នឹង​ទ្រង់​ក៏​ដោយ

សូមមើលជំពូក



ដានី‌យ៉ែល 9:9
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ប្រាប់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់អុលឡោះ‌តាអាឡា ជា​ជាង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ​ធេង»។


កាល​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទូរអា​ឆ្ពោះ​មក​ទី​នេះ សូម​ទ្រង់​មេត្តា​ស្តាប់​ផង។ អុលឡោះ‌តាអាឡា​ដែល​នៅ​សូរ៉កា សូម​មេត្តា​ស្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ និង​អត់​ទោស​ឲ្យ​យើង​ខ្ញុំ​ផង!


ដោយ​ទ្រង់​អាណិត​អាសូរ​ពួក​គេ​យ៉ាង​ខ្លាំង ទ្រង់​មិន​លុប​បំបាត់​ពួក​គេ ឬ​បោះ​បង់​ចោល​ពួក​គេ​ឡើយ ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​មាន​ចិត្ត ប្រណី‌សន្ដោស និង​អាណិត​អាសូរ។


ក៏​ប៉ុន្តែ ទ្រង់​តែងតែ​អត់‌ទោស ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច ដើម្បី​ឲ្យ​យើង​ខ្ញុំ​គោរព​កោត​ខ្លាច​ទ្រង់។


អ៊ីស្រ‌អែល​អើយ ចូរ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា ហើយ​ទ្រង់​ពេញ​ចិត្ត​រំដោះ​អ្នក​ជា‌និច្ច!


ក៏​ប៉ុន្តែ អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត‌អាសូរ ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​អត់‌ធ្មត់ ហើយ​ពោរ‌ពេញ​ទៅ​ដោយ មេត្តា‌ករុណា​ដ៏​ស្មោះ‌ស្ម័គ្រ។


ឱ​អុលឡោះ‌តាអាឡា​អើយ មាន​តែ​ទ្រង់​ទេ ដែល​ប្រកប​ដោយ​ចិត្ត​សប្បុរស និង​ចេះ​អត់‌អោន​ឲ្យ​យើង​ខ្ញុំ ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ទ្រង់។


មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រកអុលឡោះ‌តាអាឡា​វិញ ទ្រង់​មុខ​ជា​មេត្តា‌ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ម្ចាស់​នៃ​យើង​វិញ ដ្បិត​ទ្រង់​មាន​ចិត្ត​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។


ខ្ញុំ​សូម​រំលឹក​ពី​អំពើ​ដ៏​សប្បុរស​របស់អុលឡោះ‌តាអាឡា ខ្ញុំ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ទ្រង់​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​កិច្ចការ​ដែល​ទ្រង់​បាន​សំដែង​ចំពោះ​ពួក​គេ ដោយ​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ និង​ចិត្ត​សប្បុរស​ពន់​ប្រមាណ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ យើង​ខ្ញុំ​មាន​កំហុស​ធ្ងន់​ណាស់ សូម​អាណិត​មេត្តា​ដល់​យើង​ខ្ញុំ​ផង ដោយ​យល់​ដល់​នាម​របស់​ទ្រង់! យើង​ខ្ញុំ​បាន​ក្បត់​ទ្រង់​ជា​ច្រើន​ដង យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ទ្រង់។


នៅ​វាល​រហោ‌ស្ថាន ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​យើង។ ពួក​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង ហើយ​ក៏​បដិសេធ​ធ្វើ​តាម​វិន័យ​របស់​យើង ដែល​ផ្ដល់​ជីវិត​ឲ្យ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម។ ពួក​គេ​ចេះ​តែ​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា‌និច្ច។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ ដោយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​វិនាស​សូន្យ នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ប្រព្រឹត្ត​ខុស ប្រព្រឹត្ត​អំពើ​អាក្រក់ និង​បះ‌បោរ ហើយ​យើង​ខ្ញុំ​បាន​ងាក​ចេញ​ពី​បទ‌បញ្ជា និង​វិន័យ​របស់​ទ្រង់។


យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​បាន​ថ្លែង​បន្ទូល​ក្នុង​នាម​ទ្រង់​ជូន​ស្ដេច ប្រាប់​នាម៉ឺន បុព្វ‌បុរស និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។


អុលឡោះ‌តាអាឡា​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ទ្រង់​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់។


អុលឡោះ‌តាអាឡា​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​បុព្វ‌បុរស ត្រូវ​អាម៉ាស់​មុខ ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់។


គាត់​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​អើយ! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ខ្ញុំ​បាន​សង្ស័យ តាំង​ពី​ខ្ញុំ​នៅ​ស្រុក​របស់​ខ្ញុំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ទ្រង់​ជា​ម្ចាស់​ប្រកប​ទៅ​ដោយ​ចិត្ត​ប្រណី‌សន្ដោស ទ្រង់​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខឹង ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ចិត្ត មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។