Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:6 - អាល់គីតាប

6 យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់ ដែល​បាន​ថ្លែង​បន្ទូល​ក្នុង​នាម​ទ្រង់​ជូន​ស្ដេច ប្រាប់​នាម៉ឺន បុព្វ‌បុរស និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 យើងខ្ញុំ​មិន​បាន​ស្ដាប់តាម​បណ្ដា​ព្យាការី​ជា​បាវបម្រើ​របស់ព្រះអង្គ ដែល​និយាយ​ក្នុង​ព្រះនាម​របស់ព្រះអង្គ ដល់​ពួក​ស្ដេច​របស់យើងខ្ញុំ ពួក​មេដឹកនាំ​របស់យើងខ្ញុំ ពួក​ដូនតា​របស់យើងខ្ញុំ និង​ប្រជាជន​ទាំងអស់​នៃ​ទឹកដី​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​បាន​ថ្លែង​ក្នុង​នាម​ព្រះ‌អង្គ ប្រាប់​ស្តេច ពួក​នាម៉ឺន ពួក​បុព្វ‌បុរស​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អស់​លោក​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះអង្គ​ថ្វាយ​ស្ដេច ប្រាប់​នាម៉ឺន បុព្វបុរស និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ក៏​មិន​ស្តាប់​តាម​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ដែល​បាន​ទាយ​ដល់​ពួក​ស្តេច ពួក​ចៅហ្វាយ ពួក​ឰយុកោ​របស់​យើង​ខ្ញុំ នឹង​បណ្តាជន​ក្នុង​ស្រុក ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:6
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ‌ការណ៍​នេះ​កើត​មាន ព្រោះ​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​បាន​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ពួក​គេ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ដ្បិត​ពួក​គេ​ពុំ​ព្រម​ស្តាប់ ឬ​ប្រតិ‌បត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្គាប់​មក​ណាពី​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​ម៉ាណា‌សេ និង​ប្រជា‌ជន តែ​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ឡើយ។


តាំង​ពី​ជំនាន់​ដូន‌តា​របស់​យើង​ខ្ញុំ រហូត​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ មាន​កំហុស​ធ្ងន់​ណាស់។ ដោយ‌សារ​តែ​អំពើ​អាក្រក់​នេះ​ហើយ បាន​ជា​ទ្រង់​ប្រគល់​យើង​ខ្ញុំ ស្ដេច​របស់​យើង​ខ្ញុំ និង​អ៊ីមុាំ​របស់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​របស់​ប្រជា‌ជាតិ​នានា។ ពួក​គេ​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​មុខ​ដាវ កៀរ​យើង​ខ្ញុំ​យក​ទៅ​ជា​ឈ្លើយ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​សព្វ​ថ្ងៃ។


ទ្រង់​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ទ្រង់​ប្រទាន​រស​របស់​ទ្រង់​ឲ្យ​មក រំលឹក​ដាស់‌តឿន​ពួក​គេ តាម​រយៈ​ពួក​ណាពី ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ ដូច្នេះ ទ្រង់​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម ប្រកប​ដោយ​អំណាច​គួរ​ឲ្យ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ជា‌និច្ច។ ឥឡូវ​នេះ សូម​ទ្រង់​មេត្តា​មើល​មក​យើង​ខ្ញុំ ដែល​កំពុង​រង​ទុក្ខ​លំបាក គឺ​ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ ណាពី​របស់​យើង​ខ្ញុំ ដូន‌តា​របស់​យើង​ខ្ញុំ និង​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់ ចាប់​ពី​ជំនាន់​ស្ដេច​ស្រុក​អាស្ស៊ីរី រហូត​ដល់​សព្វ​ថ្ងៃ​នេះ។


ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ និង​ដូន‌តា​របស់​យើង​ខ្ញុំ ពុំ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ‌បញ្ជា ឬ​ការ​ព្រមាន​ផ្សេងៗ ដែល​ទ្រង់​មាន​បន្ទូល​មក​កាន់​ពួក​គេ​ដែរ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​ពាក្យ​ណាពី ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​ចាត់​ឲ្យ​មក​ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា ជា​រៀង​រហូត​មក​ទេ​នោះ


ការ​ទាំង​នេះ​កើត​មាន ព្រោះ​ពួក​គេ​មិន​ស្ដាប់​ពាក្យ​យើង -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា- យើង​បាន​ចាត់​ណាពី ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រហូត​មក តែ​ពួក​គេ​ពុំ​ព្រម​ស្ដាប់​ទេ” -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«ទោះ​បី​អ្នក​មាន​ប្រសាសន៍​មក​យើង​ក្នុង​នាមអុលឡោះ‌តាអាឡា​ក្ដី ក៏​យើង​មិន​ចង់​ស្ដាប់​ពាក្យ​របស់​អ្នក​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាំង​នេះ ដោយ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ពាក្យ​យើង គឺ​ទោះ​បី​យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​ដំបូង​មក​ក្ដី ហើយ​ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឆ្លើយ នៅ​ពេល​យើង​ស្រែក​ហៅ


ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ។


យើង​ខ្ញុំ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សំឡេង​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង​ខ្ញុំ​ទេ យើង​ខ្ញុំ​ក៏​ពុំ​បាន​ធ្វើ​តាម​វិន័យ​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ តាម​រយៈ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ! យើង​ខ្ញុំ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ តែ​ទ្រង់​ប្រកប​ដោយ​ចិត្ត​អាណិត‌អាសូរ ហើយ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ​ជា‌និច្ច។


«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។


ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​អ៊ីសា​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​អ៊ីសា ស្រប​នឹង​សេចក្ដី​ដែល​ណាពី​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​ជំអាត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម