ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 7:13 - អាល់គីតាប

ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ គាត់​ចូល​ទៅ​ជិត​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប ហើយ​គេ​ក៏​នាំ​គាត់​ទៅ​ជួប​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​ម្នាក់​ដូច​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ លោក​មក​ឯ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ហើយ​ត្រូវគេ​នាំចូលទៅ​នៅចំពោះ​ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ក៏​ឃើញ​ក្នុង​និមិត្ត​នៅ​ពេល​យប់​នោះ មាន​ម្នាក់​ដូច​កូន​មនុស្ស យាង​មក​ក្នុង​ពពក​នៅ​លើ​មេឃ ព្រះ‌អង្គ​យាង​មក​ជិត​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ‌អង្គ

សូមមើលជំពូក



ដានី‌យ៉ែល 7:13
39 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​អំណាច របស់​ស្តេច លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ! សូម​ស្តេច​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!


បើ​អ្នក​សុំ យើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា ឲ្យ​អ្នក​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ដែរ។


ទ្រង់​ឡើង​ទៅ​ភ្នំ​ស៊ីយ៉ូន ក្រោម​សំឡេង​អបអរ‌សាទរ​យ៉ាង​ខ្ញៀវ‌ខ្ញារ អុលឡោះ‌តាអាឡា​នាំ​មុខ អម​ដោយ​សំឡេង​ត្រែ។


សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជន​រត់​ចេញ​ពី ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។ យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន ជ្រើស​រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។ តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង? តើ​នរណា​ហ៊ាន​ប្ដឹង​យើង? តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។


នៅ​លើ​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។


ក្នុង​រជ្ជកាល​របស់​ស្តេច​ទាំង​នោះ អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច


រីឯ​សត្វ​ឯ​ទៀតៗ​ក៏​បាត់​បង់​អំណាច​គ្រប់‌គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។


ដានី‌យ៉ែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។


រហូត​ដល់​ពេល​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប​មក ដើម្បី​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​ទ្រង់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ ពេល​នោះ ជា​ពេល​កំណត់​ដែល​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ត្រូវ​ទទួល​រាជ​សម្បត្តិ។


«ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​អុលឡោះ​ជា​ម្ចាស់​នៃ​ពេល​វេលា ដែល​នៅ​អស់​កល្ប នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​អាវ​វែង​ពណ៌​ស​ដូច​កប្បាស ហើយ​សក់​របស់​ទ្រង់​ស​ដូច​សំឡី។ បល្ល័ង្ក​របស់​ទ្រង់​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។


នៅ​ពេល​ដែល​ខ្ញុំ ដានី‌យ៉ែល កំពុង​តែ​សម្លឹង​មើល​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ទាំង​រិះ‌គិត​ចង់​យល់​អត្ថ‌ន័យ មាន​ម្នាក់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស​ឈរ​នៅ​ពី​មុខ​ខ្ញុំ


បុត្រា​មនុស្ស​នឹង​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់​ឲ្យ​មក។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​យក​ចេញ​ពី​នគរ​អុលឡោះ


ពេល​នោះ ទី​សំគាល់​របស់​បុត្រា​មនុស្ស​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ដ៏​អស្ចារ្យ។


«នៅ​ពេល​បុត្រា​មនុស្ស​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ប្រកប​ដោយ​សិរី‌រុង‌រឿង គាត់​នឹង​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្ដែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រា​មនុស្ស​នៅ​ខាង​ស្ដាំ​អុលឡោះ​ដ៏​មាន​អំណាច ហើយ​នឹង​មក​លើ​ពពក​ក្នុង​ផ្ទៃ​មេឃ»។


អ៊ីសា​ចូល​មក​ជិត​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​សូរ៉កា ទាំង​នៅ​លើ​ផែនដី។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រា​មនុស្ស​វិញ គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។


ពេល​នោះ គេ​នឹង​ឃើញ បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុង‌រឿង។


ពេល​នោះ គេ​នឹង​ឃើញ​បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ពន់​ពេក​ក្រៃ។


ចូរ​ប្រុង​ស្មារតី និង​ទូរអា​គ្រប់​ពេល​វេលា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុ‌ការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​នៅ​មុខ​បុត្រា​មនុស្ស»។


បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។


បណ្ដា‌ជន​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ហ៊ូកុំ​ថា អាល់ម៉ា‌ហ្សៀស​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ?


ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា​ឡើយ គឺ​មាន​តែ​បុត្រា​មនុស្សប៉ុណ្ណោះ ដែល​បាន​ចុះ​ពី​សូរ៉កា​មក។


ហើយ​អុលឡោះ​ជា​បិតា​ក៏​ប្រទាន​ឲ្យ​បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​គាត់​ជា​បុត្រា​មនុស្ស។


លោក​និយាយ​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រា​មនុស្ស ឈរ​នៅ​ខាង​ស្ដាំ​អុលឡោះ»។


បន្ទាប់​មក ទើប​អ៊ីសា‌ជាអម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក ជា​មួយ​បង​ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​អ៊ីសា​ក្នុង​អាកាស​វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​រហូត​ត​ទៅ។


មាន​តែ​ទ្រង់​មួយ​គត់​ដែល​មាន ជីវិត​អមតៈ ទ្រង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​បាន​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ទ្រង់​បាន​ដែរ សូម​លើក​តម្កើង​កិត្ដិនាម និង​អំណាច របស់​ទ្រង់​អស់‌កល្ប​ជា‌និច្ច! អាម៉ីន!


ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា អ៊ីសា​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​គាត់​ស្លាប់ ដើម្បី​កំទេច​អ៊ីព្លេស​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់


អាល់ម៉ា‌ហ្សៀស​ពុំ​បាន​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​គាត់​បាន​ចូល​ក្នុង​សូរ៉កា​តែ​ម្ដង។ ឥឡូវ​នេះ គាត់​ស្ថិត​នៅ​ចំពោះ​អុលឡោះ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។


នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រា​មនុស្ស ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។


យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។


មើល៍! អ៊ីសា​មក នៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​គាត់ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​គាត់ ក៏​នឹង​ឃើញ​គាត់​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​គាត់។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ីន!។


ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​បុត្រា​មនុស្ស អង្គុយ​លើ​ពពក​នោះ។ គាត់​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ព្រម​ទាំង​កាន់​កណ្ដៀវ​មួយ​យ៉ាង​មុត​នៅ​ដៃ​ផង។