គាត់ពុំបានសារភាពកំហុសដូចស្តេចម៉ាណាសេជាឪពុកបានសារភាពនោះឡើយ គឺស្តេចអាំម៉ូនប្រព្រឹត្តអំពើបាបជាងឪពុកទៅទៀត។
ដានីយ៉ែល 5:22 - អាល់គីតាប សូមជម្រាបស្តេចបេលសាសារជាបុត្រ ទោះបីស្តេចជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ស្តេចពុំបានបន្ទាបខ្លួនដែរ ព្រះគម្ពីរខ្មែរសាកល “រីឯព្រះករុណាវិញ បេលសាសារបុត្ររបស់នេប៊ូក្នេសាអើយ ទោះបីជាព្រះករុណាបានជ្រាបការទាំងអស់នេះក៏ដោយ ក៏ព្រះករុណាមិនបានបន្ទាបព្រះទ័យរបស់ព្រះករុណាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បពិត្រព្រះករុណាបេលសាសារ ជាព្រះរាជបុត្រ ទោះបើទ្រង់ជ្រាបហេតុការណ៍ទាំងនោះហើយក្ដី ក៏ព្រះហឫទ័យរបស់ព្រះករុណាមិនបានបន្ទាបដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះករុណាបេលសាសារជាព្រះរាជបុត្រ ទោះបីព្រះករុណាជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ទ្រង់ពុំបានបន្ទាបខ្លួនដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់ ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ |
គាត់ពុំបានសារភាពកំហុសដូចស្តេចម៉ាណាសេជាឪពុកបានសារភាពនោះឡើយ គឺស្តេចអាំម៉ូនប្រព្រឹត្តអំពើបាបជាងឪពុកទៅទៀត។
ស្តេចសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទេ ហើយពេលណាពីយេរេមាថ្លែងបន្ទូលក្នុងនាមអុលឡោះតាអាឡា ក៏ស្តេចពុំព្រមសារភាពកំហុសដែរ។
ខ្ញុំនឹងថ្លែងអំពីដំបូន្មានរបស់ទ្រង់ ជម្រាបស្តេចនានា ខ្ញុំនឹងមិនខ្មាសសោះឡើយ។
ម៉ូសា និងហារូនទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ថា៖ «អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិហេប្រឺ មានបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់អុលឡោះទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលម៉ាឡាអ៊ីកាត់ទាំងឡាយជួបជុំគ្នា។
ប្រសិនបើទ្រង់លើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡាឡើយ។
សូមជម្រាបស្តេច អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ស្តេចនេប៊ូក្នេសា ជាបិតារបស់ស្តេច។
ដ្បិតយ៉ះយ៉ាបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ដ្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្ដគំនិត ហើយជឿលោកដែរ»។
អ្នកបម្រើណាស្គាល់ចិត្ដម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្ដម្ចាស់ អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
ប៉ុន្ដែ ទ្រង់ប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគីតាបថា«អុលឡោះប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។